៥ ចំណុចខ្លឹមៗរបស់ ហេង វិសាល ធ្វើឱ្យម្ដាយ ស្រីនា ព្រមលើកកូនស្រីឱ្យដោយមិនស្ទាក់ស្ទើរ
ពិធីមង្គលការដ៏ធំគគ្រឹកគគ្រេង កាលពីចុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ដែលកូនកំលោះ និង កូនក្រមុំ គឺជា Influencer វ័យក្មេងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេស គឺលោក ហេង សុខវិសាល និង ជា ស្រីនា បានធ្វើឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើការរៀបចំតុបតែងលម្អរោងពិធីមង្គល និង ការអញ្ជើញភ្ញៀវកិត្តិយសចូលរួមជាច្រើនអគារ។
រឿងដែលមហាជនកំពុងចាប់អារម្មណ៍ជាថ្មី ក្រោយរៀបការមិនបានប៉ុន្មានថ្ងៃផង ម្ដាយ ស្រីនា បាននិយាយច្បាស់ៗពីហេតុផល ៥ យ៉ាង ដែលអ្នកស្រីព្រមប្រគល់ ស្រីនា ឱ្យរៀបការជាមួយ ហេង វិសាល តាមរយៈកម្មវិធីជជែកកម្សាន្ត 3Fun។
ម្ដាយ ស្រីនា បានរៀបរាប់ពីចំណុចពិសេសខ្លឹមៗរបស់ ហេង វិសាល ដែលធ្វើឱ្យអ្នកស្រីទន់ចិត្ត ហ៊ានប្រគល់កូនស្រី ដែលជាកូនពេជ្ររបស់ខ្លួនឱ្យរៀបការមានគូស្រករ ព្រោះ ហេង វិសាល ជាមនុស្សដែល ឆ្លាត ចេះគោរពចាស់ទុំ ចេះស្រឡាញ់ម្ដាយ ការនិយាយស្ដីជាមនុស្សមានចំណេះដឹង ហើយចំណុចពិសេស គឺអត់ចេះយកចិត្ត ស្រីនា ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ប៉ុន្ដែជាមនុស្សដែលយកចិត្តទុកដាក់ចំពោះកូនស្រី បើនិយាយឱ្យខ្លីទៅ ហេង វិសាល មិនចេះយកចិត្ត តែយកចិត្តទុកដាក់។
ជាការពិតដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយ ស្រីនា គឺកើតចេញពីគ្រួសារអ្នកជំនួញដ៏មានមុខមាត់នៅក្នុងសង្គម អាចនិយាយបានថា គឺជាគ្រួសារដ៏ធូរធារមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយ ដូច្នេះឪពុកម្ដាយ ពិតជាយកចិត្តទុកដាក់ខ្ពស់ណាស់ទៅលើការរៀបចំទុកដាក់កូនចៅឱ្យមានគូស្រករល្អ អាចស្រឡាញ់មើលថែគ្នាទៅថ្ងៃអនាគតបាន។ ជាពិសេសអ្នកតាមដានជីវិតរបស់ ជា ស្រីនា ភាគច្រើនសុទ្ធតែបានស្គាល់ម្ដាយរបស់នាងហើយ គឺជាអ្នកជំនួញដ៏រឹងមាំ ហើយតឹងរ៉ឹងចំពោះកូនចៅណាស់។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖