(វីដេអូ) សម្រាលបានមួយខែ ឱក សុគន្ធកញ្ញា ត្រឡប់មកខ្មែរវិញរៀបចំស្វាមគមន៍កូនទី ២ ចូលផ្ទះយ៉ាងកក់ក្ដៅ
ពិតណាស់ កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី បានទទួលចំណងដៃជីវិតដែលជាទាយាទទី ២ ដ៏មានតម្លៃ គឺជាកូនស្រីដ៏គួរឱ្យក្នាញ់ម្នាក់ទៀត ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យ កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមការអបអរសាទរយ៉ាងច្រើនពីសំណាក់សាច់ញាតិ បងប្អូន មិត្តអ្នកសិល្បៈ និង អ្នកគាំទ្រលើបណ្ដាញសង្គម។
ជាមួយគ្នានោះ មហាជនក៏ចាប់អារម្មណ៍ឃើញថាទាយាទទី ២ របស់កំពូលតារាចម្រៀងស្រីរូបនេះ មានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង ដែលប៉ាម៉ាក់រូបគេបានដាក់ឈ្មោះថា Oeng RithiPanha ហៅ Presley ។
ដោយឡែក ក្រោយពីសម្រាលកូនស្រី Presley គេបានដឹងថាអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ព្រមទាំងកូនប្រុសច្បង គឺបានសម្រាកនៅឯប្រទេសថៃរយៈពេល ១ ខែកន្លងមកហើយ ដោយទើបតែដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ នេះ កូនស្រីមានវ័យ ១ ខែ ក៏បានឃើញក្រុមគ្រួសារតូចនេះធ្វើដំណើរត្រឡប់មកផ្ទះវិញ និង រៀបចំផ្ទះទទួលកូនស្រីទី ២ Presley ពេញដោយស្នាមញញឹម និង កក់ក្ដៅបំផុត៕
សូមទស្សនាវីដេអូខាងក្រោម៖