(វីដេអូ) ទើបដឹង! វណ្ណដា ក៏ចេះធ្វើម្ហូបដែរ ប៉ុន្តែធ្វើឱ្យតែមនុស្សពិសេស ២ រូបនេះប៉ុណ្ណោះ
ទាក់ទងនឹងប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បច្ចុប្បន្នកាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀងពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានសន្ទុះនៃការស្រឡាញ់គាំទ្រពីយុវវ័យគ្រប់ស្រទាប់ខ្លាំងឡើង។
អ្នកគាំទ្រសុទ្ធសឹងតែបានដឹងហើយថា កំពូលតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញរូបនេះ មានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀងទាំងការច្រៀង រ៉េប និពន្ធបទចម្រៀង បទភ្លៀង និង បង្កើតស្នាដៃបទចម្រៀងថ្មីៗ ឆក់ការគាំទ្រខ្លាំងពីមហាជនខ្មែរ ព្រមទាំងល្បីល្បាញដល់ក្រៅប្រទេសទៀតផង។
យ៉ាងណាមិញ បើនិយាយចំពោះជីវិតឯកជនរបស់តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ ជាកូនប្រុសដែលរស់ក្នុងក្រុមគ្រួសារដ៏កក់ក្ដៅមួយមានប៉ាម៉ាក់គួរឱ្យគោរពស្រឡាញ់ ដែលលោកតែងបង្ហាញពីសកម្មភាពរស់នៅយ៉ាងមានសុភមង្គល និង ក្ដីសុខជាមួយគ្រួសារប៉ាម៉ាក់ជាទីស្រឡាញ់របស់លោក។
ដោយឡែក ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ទៀត ខណៈកំពូលតារាចម្រៀងរ៉េបរូបនេះ ទម្លាយក្នុងវីដេអូមួយបានឱ្យដឹងពីសមត្ថភាពដ៏គួរឱ្យស្រឡាញ់របស់លោកមួយមុខទៀត គឺរូបលោកក៏ពូកែធ្វើម្ហូបដែរ ប៉ុន្តែស្នាដៃធ្វើម្ហូបរបស់លោកធ្វើជូនសម្រាប់តែលោកប៉ាអ្នកម៉ាក់ប៉ុណ្ណោះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖