ក្ដុកក្ដួល! ឮដំណឹងប្អូនស្រីឈឺ ល្អហួស ធ្វើការទាំងទឹកភ្នែក រួចការងារភ្លាមប្រញាប់ទៅរកប្អូនភ្លែត
នៅយប់ថ្ងៃទី ៤ ខែមេសា ម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាសម្ដែងក្ដីអាណិតចំពោះប្អូនស្រី ជូរី ល្អហួស ជាខ្លាំង ខណៈនាងតូចក្ដៅខ្លួនខ្លាំងពេករហូតបញ្ចូលទៅមន្ទីរពេទ្យជាបន្ទាន់។
ងាកមក ល្អហួស វិញ ក្នុងនាមជាបងស្រី បានបំពេញការងារទាំងទឹកភ្នែក ទាំងអារម្មណ៍មិននៅជាប់ខ្លួន តែដោយសារកាតព្វកិច្ច និង ការទទួលខុសត្រូវលើការងារ ល្អហួស មិនអាចទៅមើលប្អូនបានភ្លាមៗ ដោយនាងបានបង្ហោះសារលើគណនីហ្វេសប៊ុកថា ៖ «បងធ្វើការទាំងទឹកភ្នែក…… បងរួចដៃបងទៅរកអូនហើយប្អូនបង»។
គ្រាន់តែធ្វើការរួចភ្លាម ល្អហួស ប្រញាប់ប្រញាល់ទៅរកប្អូនស្រី ដោយពេលទៅដល់ ល្អហួស បានថតរូបជាមួយប្អូនស្រីដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «ឆាប់ជាណាប្អូនស្រីបង ឆាប់បានទៅផ្ទះយើងវិញ សូមវត្ថុស័ក្កិសិទ្ធិជួយឃុំគ្រប់ប្អូនស្រីបងឱ្យឆាប់ជា ឆាប់បានទៅផ្ទះ»៕