![នាង Siloh Jolie Pitt សម្រេចចិត្តទៅរស់នៅជាមួយ Brad Pitt ជាប៉ាវិញ ក្រោយរស់នៅជាមួយ Angelina ជាង ៨ ឆ្នាំតាំងពីលែងលះ](https://www.popular.com.kh/wp-content/uploads/2024/04/SR2-2.jpg)
នាង Siloh Jolie Pitt សម្រេចចិត្តទៅរស់នៅជាមួយ Brad Pitt ជាប៉ាវិញ ក្រោយរស់នៅជាមួយ Angelina ជាង ៨ ឆ្នាំតាំងពីលែងលះ
គូស្នេហ៍តារាហូលីវូដដ៏ល្បី គឺ Angelina Jolie និង Brad Pitt បានកើតការរកាំកូស និង ចាប់ផ្តើមដំណើរការលែងលះគ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយក្នុងនោះក្រោមការតទល់គ្នានៅតុលាការ កូនៗប្រុសស្រីទាំង ៦ នាក់ ក៏បានគេសម្រេចឱ្យរស់នៅជាមួយនឹង Angelina ជាម្តាយ។
យ៉ាងណាមិញ ថ្មីៗនេះ តាមព័ត៌មានបានឱ្យដឹងថា Siloh Jolie Pitt ដែលជាកូនទីបី បានសម្រេចចិត្តចាកចេញពីម្តាយដើម្បីទៅរស់នៅជាមួយនឹង Brad Pitt ជាឪពុកវិញហើយ។ ដោយមូលហេតុនោះ គេបានឱ្យដឹងថា មិនមែននាងរស់នៅជាមួយម្តាយគ្មានក្តីសុខនោះទេ ប៉ុន្តែនាងជិតឈានចូលដល់អាយុ ១៨ ឆ្នាំហើយ នាងចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើខ្លះ ម្យ៉ាងនាងក៏ស្រឡាញ់ និង នឹកឪពុកខ្លាំងផងដែរ។
គួរឱ្យដឹងដែរថា Brad Pitt ហាក់មានការស្និទ្ធស្នាលខ្លាំង ជាមួយនឹង Siloh ជាងកូនៗដទៃ ហើយការដែលនាងបានមករស់នៅជាមួយនឹងលោកបែបនេះ គឺពិតជាធ្វើឱ្យលោកសប្បាយចិត្តខ្លាំងណាស់។ សម្រាប់ Angelina ជាម្តាយវិញ ពិតណាស់មិនចង់ឱ្យកូនចេញទៅនោះទេ ប៉ុន្តែដោយគិតថាកូនស្រីកំពុងឈានដល់វ័យចេះគិតចេះគូហើយ ទើបគោរពការសម្រេចចិត្តរបស់កូនបែបនេះ។ ដោយឡែក តាមពិតទៅផ្ទះរបស់ Angelina និង Brad Pitt នៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ដូច្នេះហើយ Siloh នៅតែអាចដើរមកលេងម្តាយ និង បងប្អូនបានយ៉ាងងាយស្រួលផងដែរ៕