![ក្រោយលេចឮថាកំហុសមកពីមានជនទី ៣ ជ្រែកស្នេហ៍ ស្រាប់តែគូស្នេហ៍ថ្មី យឿន ពិសី ចេញមុខទម្លាយរឿងនេះភ្លែត](https://www.popular.com.kh/wp-content/uploads/2024/04/Sey-1.jpg)
ក្រោយលេចឮថាកំហុសមកពីមានជនទី ៣ ជ្រែកស្នេហ៍ ស្រាប់តែគូស្នេហ៍ថ្មី យឿន ពិសី ចេញមុខទម្លាយរឿងនេះភ្លែត
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានដឹងហើយពីរឿងរ៉ាវលែងលះគ្នារវាងម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី និង ភរិយា ហើយមិនប៉ុន្មានលោកក៏បានបង្ហោះសារ និង រូបភាពសារភាពថាលោកមានគូស្នេហ៍ថ្មីហើយ។
ក្នុងការទម្លាយពីទំនាក់ទំនងស្នេហ៍នឹងអ្នកក្រោយនោះដែរ លោក យឿន ពិសី ក៏បានបញ្ជាក់ថា លោកលែងលះគ្នានឹងភរិយាមួយរយៈធំហើយ ទើបលោកមានអ្នកថ្មី។ ភ្លាមនោះស្រាប់តែមហាជនផ្ទុះការវែកញែក និង ខ្លះលើកឡើងថា គូស្នេហ៍ថ្មីរបស់លោក យឿន ពិសី គឺជាជនទី ៣ ទើបមានរឿងបែបនេះ។
យ៉ាងណាមិញ ក្រោយពីមានការលើកឡើងពីមហាជនពីមតិផ្សេងៗគ្នាជាច្រើន គូស្នេហ៍ថ្មីរបស់លោក យឿន ពិសី ដែលមានឈ្មោះថា លីដា សុវណ្ណ ក៏បានចេញមុខមករៀបរាប់ថា នាងមិនមែនជាជនទី ៣ នោះទ។ ហើយខាងក្រោមនេះជាសារដើមទាំងស្រុងរបស់គូស្នេហ៍ថ្មីរបស់ យឿន ពិសី ៖