(វីដេអូ) អូវ៉ាវ! ខួបកំណើត Rakhie សមាជិក La Cima អ្នកគាំទ្រលេងមួយទំហឹង ដាក់ប៉ាណូរូបធំៗពញ្ញាក់អារម្មណ៍ ៥ កន្លែងកណ្តាលក្រុងភ្នំពេញ
នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រក្រុម La Cima Cartel បាន និង កំពុងចូលរួមជូនពរថ្ងៃខួបកំណើតដល់សមាជិកមួយរូបនៃក្រុមចម្រៀងល្បីខាងលើគឺ លោក Rakhie ម្ចាស់បទ «007»។
អ្វីដែលកាន់តែពិសេសសម្រាប់ថ្ងៃខួបកំណើតរបស់កំលោះសង្ហា Rakhie ក្នុងឆ្នាំនេះ អ្នកគាំទ្របានរៀបចំកាដូពិសេសដល់លោកមុនថ្ងៃកំណើតយ៉ាងពិសេសទៀតផង ដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងនោះដែរ អ្នកគាំទ្របានចាយលុយធ្វើប៉ាណូធំៗដាក់រូបលោកនៅ ៥ កន្លែង ក្នុងកណ្តាលក្រុងភ្នំពេញ។ ក្នុងនោះរួមមានទីតាំងនៅ The Bridge building ជិតស្ថានទូតអូស្រ្តាលី, ស្តុបសន្ធរម៉ុក, ស្ពានជ្រោយចង្វារ, អង់តែនទួលគោក និង ផ្លូវ ២០០៤ Northbridge ផងដែរ។
យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ ប៉ាណូធំៗដែលធ្វើឡើងដោយអ្នកគាំទ្រខាងលើមិនត្រឹមតែចូលរួមអបអរសាទរថ្ងៃកំណើតរបស់ Rakhie នោះទេ តែក៏ជាការផ្តល់កម្លាំងចិត្ត និង ការអបអរក្នុងការចេញចម្រៀងថ្មីរបស់លោកនៅយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ។ ក្នុងនោះបទថ្មីរបស់ Rakhie មានចំណងជើងថា «អួយនាង!!» ដែលជាការបកស្រាយរួមគ្នានឹងលោក មុត ភារិន៕