![ឃើញប្តី និង Yaya សម្តែងឈុតឆាកឱបថើបរោលរាលពេក Kim នៅមិនស្ងៀមដល់ថ្នាក់ធ្លាយមាត់យ៉ាងស្មានមិនដល់ឡើង](https://www.popular.com.kh/wp-content/uploads/2024/04/Sp1-4.jpg)
ឃើញប្តី និង Yaya សម្តែងឈុតឆាកឱបថើបរោលរាលពេក Kim នៅមិនស្ងៀមដល់ថ្នាក់ធ្លាយមាត់យ៉ាងស្មានមិនដល់ឡើង
អ្នកដែលនិយមតាមដានរឿងភាគថៃខ្លះ ជឿថាមិនអូសរំលងរឿងភាគ «จนกว่าจะได้รักกัน» ដែលមានន័យជាភាសារខ្មែរថា «ទម្រាំស្នេហ៍យើងមានថ្ងៃនេះ» ជាក់ជាពុំខាន ព្រោះរឿងនេះមិនត្រឹមតែសាច់រឿងទាក់ទាញនោះទេ តែសម្រាប់តួសម្តែងវិញសុទ្ធតែល្បីលំដាប់ប្រទេស ពោលគឺ Yaya និង Mark ជាតួឯកក្នុងរឿងនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺឈុតឆាកផ្អែមល្ហែម មានស្ទើរតែមិនរំលងមួយវគ្គនោះឡើយ រហូតអ្នកគាំទ្រសរសើរថាអ្នកទាំងពីរសម្តែងសម សម្តែងលះខ្លាំង បើទោះបីជីវិតក្រៅឆាករបស់អ្នកទាំងពីរជាមិត្តនឹងគ្នា ឬ មានគូរៀងខ្លួនក៏ដោយ។
បើងាកមកមើលតារាស្រី Kimberly វិញ ក្រោយឃើញស្វាមីសម្តែងជាមួយមិត្តសម្លាញ់ផ្អែមល្ហែមខ្លាំងពេកដល់ថ្នាក់នាងទម្លាយអារម្មណ៍ទាំងលេងសើចថា នាងមិនហ៊ានមើលរឿងដែលសា្វមី និង មិត្តសម្តែងនៅវគ្គមួយឡើយ ខ្លាចពិបាកទប់អារម្មណ៍ ព្រោះមួយរយៈនេះអរម៉ូនប្រែប្រួលខ្លាំង។ បើទោះបីជា Kimberly និយាយបែបនេះក៏ដោយ តែនាងបានបញ្ជាក់ច្បាស់ ដើម្បីកុំឱ្យអ្នកគាំទ្រសង្ស័យថា នាងពិតជាយល់ថាវាជាអាជីព ជាការងារ ហើយនាង និង Nadech ក៏ធ្លាប់សម្តែងជាមួយគ្នាដែរ ដូច្នេះនាងយល់ សង្ឃឹមថាមហាជនក៏យល់ដូចគ្នា ពោលគឺកុំគិតថា ហូ! ដៃគូសម្តែងបែបនេះហើយ ម្នាក់ទៀតមានអារម្មណ៍បែបមិច? ត្រង់នេះនាងចង់បញ្ជាក់ថា ពួកនាងយល់ថាអ្វីជាការសម្តែង ដូច្នេះកុំបារម្ភអី៕