(វីដេអូ) សមជា Legend! វីរសិល្បករអាយ៉ៃ ព្រហ្ម ម៉ាញ បញ្ចេញប៉ារ៉ូលរ៉េបក្នុងស្នាដៃចុងក្រោយ មុនចូលនិវត្តន៍
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកនិយមតាមដានព័ត៌មានច្បាស់ជាបានដឹមកហើយ ពីដំណឹងនៃការបញ្ចប់អាជីពសិល្បៈរបស់វីរសិល្បករអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ដោយលោកបានលើកឡើងថា លោកចាស់ហើយដល់ពេលសម្រាកហើយ។ យ៉ាងណាមិញ មុននឹងការចូលនិវត្តន៍ សិល្បករអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ក៏នឹងបង្ហាញនូវស្នាដៃចម្រៀងចុងក្រោយរួមគ្នានឹង នេន ទុំ ផងដែរ។
ជាក់ស្តែង ក្រោយពីការសន្យាចេញចម្រៀងមុននឹងបញ្ចប់អាជីពសិល្បៈនោះ បទចម្រៀងស្នាដៃរួមគ្នារបស់សិល្បករអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ និ នេន ទុំ បានចេញ Teaser ហើយ ដោយបទនោះមានចំណងជើងថា «នែក! កូន»។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍ដល់ចម្រៀងខាងលើនេះវិញ មិនត្រឹមតែបង្ហាញនូវតន្ត្រីបុរាណ និង ការច្រៀងអាយ៉ៃរបស់លោក ព្រហ្ម ម៉ាញ នោះទេ តែស្នាដៃចុងក្រោយរបស់លោកនេះ បានបញ្ចេញទឹកដមសំឡេងយ៉ាងពីរោះ ជាមួយនឹងប៉ារ៉ូលចម្រៀងរ៉េបបែបយុវវ័យ ដែលហាក់ធ្វើឱ្យអ្នកស្តាប់មិនសរសើរមិនបាន ព្រមទាំងបានលើកឡើងថា លោកពិតជាវីរសិល្បករខ្មែរមែន ដែលមានទេពកោសល្យមិនខ្វះចន្លោះនោះឡើយ៕