![បាត់មុខយូរ! MUC ៥ ជំនាន់ វិលមកបង្អួតសម្រស់ជុំគ្នាជាថ្មី ជាមួយគ្រឿងពេជ្រធំៗយ៉ាងទាក់ទាញ](https://www.popular.com.kh/wp-content/uploads/2024/04/1042.jpg)
បាត់មុខយូរ! MUC ៥ ជំនាន់ វិលមកបង្អួតសម្រស់ជុំគ្នាជាថ្មី ជាមួយគ្រឿងពេជ្រធំៗយ៉ាងទាក់ទាញ
ពិតណាស់ បើនិយាយពីបវរកញ្ញាចក្រវាលដ៏មានសក្ដានុពលប៉ុន្មានជំនាន់ មានកញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, កញ្ញា រ៉េត សារីតា, អ្នកនាង ងិន ម៉ារ៉ាឌី និង កញ្ញា ហង្ស ម៉ានីតា ដែលធ្លាប់តែឃើញបង្ហាញវត្តមានជាមួយគ្នាញឹកញាប់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ឃើញថាពួកគេហាក់ស្ងប់ស្ងាត់ខ្លាំងទាំងលើបណ្ដាញសង្គម និង ក្នុងវិស័យបវរកញ្ញា។
យ៉ាងណាមិញ ខណៈបាត់មុខមួយរយៈនេះដែរ គេបានឱ្យដឹងថាបវរកញ្ញាទាំងប៉ុន្មានជំនាន់នេះ សុទ្ធសឹងតែមានការមមាញឹកនឹងការងារ ក៏ដូចជាជីវិតឯកជនរៀងៗខ្លួន។ ដោយឡែក ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ថ្មីៗនេះ ក៏បានឃើញវត្តមានរបស់រាជិនីគ្រង់មកុដចក្រវាលកម្ពុជាទាំង ៥ ជំនាន់នេះ បានវិលមកប៉ះគ្នាជាថ្មី ធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ក្នុងនោះ បវរកញ្ញាចក្រវាលទាំង ៥ ជំនាន់ បានថតរូបបង្អួតសម្រស់ក្នុងឈុតស្អាតៗលេចធ្លោរៀងៗខ្លួនជាច្រើនប្លង់ជាមួយគ្នា មើលទៅជះសម្រស់ស្រស់ៗស្អាតខ្លាំងមិនចាញ់គ្នាឡើយ។ រូបភាពទាំងនេះដែរ កំពុងតែឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ បវរកញ្ញាទាំង ៥ ជំនាន់នេះ ដែលបានធ្វើការចែករំលែកជាបន្តបន្ទាប់៕
សូមទស្សនាវីដេអូខាងក្រោមៈ