កម្រណាស់! ឱក សុគន្ធកញ្ញា សរសើរ ជូរី ល្អហួស ពិតជាល្អដូចឈ្មោះ អំណត់ប្រឹងប្រែងរហូតឈ្នះមកុដជូនជាតិ
ពិតណាស់ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ បវរកញ្ញាយុវតីកម្ពុជា ជូរី ល្អហួស បានធ្វើឱ្យមហាជនសែនរំភើបចិត្តបំផុត ដោយនាងបានឈ្នះមកុដ Miss Preteen Junior Idol World 2024 ពីកម្មវិធីប្រកួតសម្រស់វ័យក្មេងដ៏អស្ចារ្យ Junior Idol World ពេញដោយក្ដីមោទកភាពសម្រាប់ប្រទេសកម្ពុជា។
ពេលនេះដែរ គ្រាប់ពេជ្រកម្ពុជារូបនេះ នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាអ្នកសិល្បៈជាច្រើន បន្តចែករំលែកកក្រើកបណ្ដាញសង្គមធ្វើការអបអរសាទរដោយក្ដីមោទកភាពចំពោះនាង។
ជាមួយគ្នានោះ ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារបង្ហាញការអបអរសាទរ ព្រមទាំងក្ដីស្រឡាញ់ស្ងប់ស្ងែងចំពោះបវរកញ្ញាយុវតី ជូរី ល្អហួស ដែលបានប្រឹងប្រែងទាំងកម្លាំងកាយចិត្តធ្វើយ៉ាងល្អ ដើម្បីប្រទេសរហូតទទួលមកុដ Miss Preteen Junior Idol World 2024។ សារនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់ថា ៖ «ពិតជាល្អដូចឈ្មោះណាស់ បូករួមជាមួយភាពអំណត់ប្រឹងប្រែង ពួកយើងមានមោទកភាពចំពោះក្មួយណាស់ អបអរសារទ ល្អហួស Sending love to you»៕