(វីដេអូ) ជិតគ្រប់ខែសម្រាលហើយ វ៉ាន់ ម៉ូនិច នៅស៊ូហាត់ប្រាណមិនឈប់ដើម្បីសុខភាពកូនស្រីក្នុងផ្ទៃ
បើនិយាយពីជីវិតឯកជនរបស់អតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច បច្ចុប្បន្នអ្នកនាងកាន់តែមានជីវិតរស់នៅយ៉ាងហាយសូរ មានក្ដីសុខបំផុត មានស្វាមីមានងារជាឧកញ៉ាវ័យក្មេង ទាំងស្រឡាញ់ ទាំងយល់ចិត្ត និង ថ្នាក់ថ្នមរូបនាងសព្វគ្រប់ ជាពិសេសចាប់តាំងពីទទួលបានចំណងដៃកូនប្រុសទី ២ មក កាន់តែបន្ថែមនូវសុភមង្គលក្នុងគ្រួសារខ្លាំងឡើង។
មកដល់ពេលនេះ គ្រួសារដ៏កក់ក្ដៅរបស់អតីតតារាស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថែមទៀត ខណៈបានឃើញនាង និង ស្វាមី កំពុងត្រៀមទទួលស្វាគមន៍សមាជិកថ្មីម្នាក់ទៀតជាទាយាទទី ៣ នៃគ្រួសារ ដែលអ្នកនាង វ៉ាន់ ម៉ូនិច បានបញ្ជាក់ភេទថាជាកូនស្រី មានអាយុជាង ៧ ខែហើយ។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ អំឡុងពេលពពោះកូនស្រីទី ៣ នេះ គេសង្កេតឃើញថាអ្នកនាង វ៉ាន់ ម៉ូនិច បានស៊ូធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃជាមួយស្វាមី ជាពិសេសខណៈពេលនេះ កាន់តែកៀកខែសម្រាល រីឯផ្ទៃពោះកាន់តែខ្ទាតធំមែន ប៉ុន្តែអ្នកនាងក៏នៅតែខំប្រឹងហាត់ប្រាណដដែល ដោយអ្នកនាងបានឱ្យដឹងថាគឺដើម្បីសុខភាពកូនស្រីក្នុងផ្ទៃកាន់តែរឹងមាំល្អ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖