ត្រឹម ១ ខែ បវរកញ្ញាយុវតីកម្ពុជាដល់ទៅ ៦ រូប ឈ្នះមកុដពីឆាកអន្តរជាតិ នាំមុខមាត់ជូនប្រទេស
ពិតណាស់ ក្នុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីបវរកញ្ញាវ័យក្មេងបានបញ្ជូនបេក្ខភាពបវរកញ្ញាចូលរួមប្រកួតកម្មវិធីអន្តរជាតិជាបន្តបន្ទាប់ ដោយម្ចាស់ជ័យលាភីតំណាងឱ្យប្រទេសកម្ពុជាចំនួន ៦ រូបហើយបានធ្វើឱ្យមហាជនមានការពេញចិត្ត និង មោទកភាពខ្លាំងចំពោះពួកគេ ដែលបានបំបែកកំណត់ត្រាគ្រងមកុដ និង ឈានជើងចូល Top កំពូលនៃកម្មវិធីប្រកួតអន្តរជាតិផងដែរ។ បវរកញ្ញាទាំង ៦ រូបនេះ រួមមាន៖
១. កញ្ញា ប្រាក់ ច័ន្ទស្រីនិច
Miss Teen Icon Cambodia កញ្ញា ប្រាក់ ច័ន្ទស្រីនិច បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Teen Icon International 2024 កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ដែលបានធ្វើឱ្យមហាជនមានការពេញចិត្ត និង មោទកភាពខ្លាំងជាមួយលទ្ធផលដែលនាងបានទទួលលំដាប់រងទី ៤ នៃ Miss Teen Icon International នេះ។
២. យុវតី Erikasky Fredrickson
Miss Preteen Global Cambodia 2024 យុវតី Erikasky Fredrickson បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Preteen Global 2024 នៅប្រទេសម៉ាឡេស៊ី កាលពីដើមខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ដែលបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យលើឆាកអន្តរជាតិ និង បានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Preteen Global ប្រចាំឆ្នាំ 2024 ។
៣. យុវតី Chheng Liza
Little Miss Global Cambodia 2024 យុវតី Chheng Liza ក៏បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Little Miss Global 2024 នៅឯប្រទេសម៉ាឡេស៊ី កាលពីដើមខែមីនា ឆ្នាំ ២០២៤ នេះដែរ ដោយនាងតូចបង្ហាញសមត្ថភាពបានយ៉ាងល្អ និង ទទួលបានជ័យលាភីលំដាប់រងទី ២ នៃ Little Miss Global 2024 ផងដែរ។
៤. ជូរី ល្អហួស
Miss Preteen Cambodia 2024 យុវតី ជូរី ល្អហួស ទើបតែបញ្ចប់បេសកម្មតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធី Junior Idol World 2024 នៅឯប្រទេសថៃ ដោយនាងបានធ្វើឱ្យមហាជនមានក្ដីរំភើប និង មោទកភាពខ្លាំង ដែលបានឈ្នះមកុដ Miss Preteen Junior Idol World ប្រចាំឆ្នាំ 2024 នេះ។
៥. យិត អេលីស
Miss Teen Cambodia 2024 យុវតី យិត អេលីស ក៏បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Junior Idol World 2024 នៅឯប្រទេសថៃ នៅចុងខែមីនា ឆ្នាំ ២០២៤ នេះដែរ ដោយនាងបានធ្វើយ៉ាងល្អលើឆាកអន្តរជាតិមួយនេះ និង ទទួលបានជ័យលាភីលំដាប់រងទី ២ នៃ Miss Teen Junior Idol World 2024។
៦. ជា អមរាសូហ្វី
រីឯ Little Miss Cambodia 2024 យុវតី ជា អមរាសូហ្វី ក៏បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិ Junior Idol World 2024 នៅឯប្រទេសថៃ ថ្មីៗនេះដែរ ដោយនាងតូចបង្ហាញសមត្ថភាពបានយ៉ាងល្អ និង ទទួលបានជ័យលាភីលំដាប់រងទី ២ Little Miss Junior Idol World 2024៕