អស់ស្ទះ! មិនត្រឹមឈ្នះមកុដ ជូរី ល្អហួស ទទួលបានពានរង្វាន់ ៧ ទៀតពីកម្មវិធី Junior Idol World 2024
ពិតណាស់ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ បវរកញ្ញាយុវតីកម្ពុជា ជូរី ល្អហួស បានធ្វើឱ្យមហាជនសែនរំភើបចិត្តបំផុត ដោយនាងបានឈ្នះមកុដ Miss Preteen Junior Idol World 2024 ពីកម្មវិធីប្រកួតសម្រស់វ័យក្មេងដ៏អស្ចារ្យ Junior Idol World ពេញដោយក្ដីមោទកភាពសម្រាប់ប្រទេសកម្ពុជា។
ពេលនេះដែរ គ្រាប់ពេជ្រកម្ពុជារូបនេះ នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាមិនទាន់បាត់រំភើបនៅឡើយទេ ដែលកំពុងតែបន្តចែករំលែកកក្រើកបណ្ដាញសង្គមធ្វើការអបអរសាទរដោយក្ដីមោទកភាពចំពោះនាង។
យ៉ាងណាមិញ នៅលើឆាកអន្តរជាតិវគ្គផ្ដាច់ព្រ័ត្រ ក្រៅពីក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Preteen Junior Idol World ប្រចាំឆ្នាំ 2024 នេះ បវរកញ្ញាយុវតីដ៏មានសក្កានុពលរូបនេះ ក៏ទទួលបានពានរង្វាន់មិនតិចនោះឡើយពីកម្មវិធី Junior Idol World ពោលគឺនាងបានឈ្នះពានចំនួន ៧ ទៀតគឺ ៖
- PEOPLE’S CHOICE AWARD ចំនួន ២
- BEST NATIONAL CUSTOM
- BEST INTERVIEW
- BEST TALENT
- JIW 2024 AMBASSADOR
- PHOTOGENIC