គ្រាប់ពេជ្រកម្ពុជា! បវរកញ្ញាយុវតីកម្ពុជា ៣ រូប ឈ្នះមកុដពីឆាកអន្តរជាតិ ជូនជាតិមាតុភូមិប្រកបដោយកិត្តិយស
នៅក្នុងរាត្រីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Junior Idol World 2024 ដែលប្រព្រឹត្តឡើងនៅប្រទេសថៃ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និង ជារាត្រីដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញាវ័យក្មេងទាំងអស់ ដែលកម្មវិធីនឹងស្វែងរកឃើញនូវម្ចាស់ជ័យលាភីគ្រងមកុដនៃតំណែងនីមួយៗប្រចាំឆ្នាំ ២០២៤ នេះ។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តខ្លាំងនោះ តាមការផ្សាយផ្ទាល់ក្នុងផេកផ្លូវការ Junior Idol World Official យប់មិញនេះ កម្មវិធីបានធ្វើការប្រកាសថាបវរកញ្ញា ជូរី ល្អហួស បានឈ្នះមកុដ Miss Preteen Junior Idol World 2024 ប្រចាំឆ្នាំ ២០២៤។
រីឯបវរកញ្ញាវ័យក្មេង ២ រូបទៀត គឺ យិត អេលីស ទទួលបានជ័យលាភីគ្រងមកុដលំដាប់រងទី ២ កម្មវិធី Miss Teen Junior Idol World 2024 និង យុវតី ជា អមរាសូហ្វី ទទួលបានជ័យលាភីគ្រងមកុដលំដាប់រងទី ២ កម្មវិធី Little Miss Junior Idol World 2024។
ខណៈនោះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាវ័យក្មេងកម្ពុជា បានសម្ដែងនូវអារម្មណ៍រំភើបចិត្ត ដោយធ្វើការចែករំលែកកក្រើកពេញបណ្ដាញសង្គម ដែលបង្ហាញការអបអរសាទរពេញដោយក្ដីមោទកភាពបំផុតចំពោះគ្រាប់ពេជ្រកម្ពុជាវ័យក្មេងទាំង ៣ រូបនេះ។
១. ជូរី ល្អហួស
២. យិត អេលីស
៣. ជា អមរាសូហ្វី