(វីដេអូ) យូរៗបានជួបម្ដង! វណ្ណដា បង្ហាញការគោរពទៅកាន់រៀមច្បង ព្រាប សុវត្ថិ និង គ្រួសារ ពេញដោយស្នាមញញឹម
ពិតណាស់ ទិដ្ឋភាពនាពេលល្ងាចនៃពិធីជប់លៀងមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា យប់មិញនេះ ប្រជុំដោយកំពូលតារាប្រុសស្រីល្បីៗជាច្រើនបង្ហាញវត្តមានចូលរួមអបអរ និង ជូនពរដល់គូស្វាមីភរិយាមួយគូនេះ ដែលបង្កើតបានជាការជួបជុំដ៏កម្រនៃសិល្បករ-ការិនីជាច្រើនពេញដោយស្នាមញញឹម។
ជាមួយគ្នានោះ លើបណ្ដាញសង្គមក៏កំពុងតែចាប់អារម្មណ៍ចែករំលែកនៃវីដេអូមួយ ជាវីដេអូសកម្មភាពជួបជុំរវាងគ្រួសារកំពូលតារាចម្រៀងរៀមច្បងលោក ព្រាប សុវត្ថិ និង កំពូលតារាចម្រៀងរ៉េប វណ្ណដា ផងដែរ។ ក្នុងនោះ ឃើញថា លោក វណ្ណដា បានបង្ហាញការគោរពឱនលំទោនឱបរាក់ទាក់ចំពោះរៀមច្បង ព្រាប សុវត្ថិ ព្រមទាំងក្រុមគ្រួសារយ៉ាងគួរឱ្យស្រឡាញ់។
វីដេអូនេះ ត្រូវបានមហាជនអ្នកគាំទ្របង្ហោះចែករំលែកពេញ TikTok ដែលបង្ហាញអារម្មណ៍រំភើបជំនួស ខណៈបានឃើញការជួបជុំ និង បង្ហាញការគោរពស្រឡាញ់គ្នាពេញដោយស្នាមញញឹមបែបនេះ៕