ក្ដៅៗ! Ryeowook សមាជិកក្រុម Super Junior ប្រកាសរៀបការជាមួយ Ari អតីតសមាជិកក្រុម TAHITI
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រវិស័យ K-pop ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញសមាជិកក្រុម Super Junior តារាចម្រៀង Ryeowook បានធ្វើការប្រកាសពីដំណឹងរៀបការជាមួយមិត្តស្រីយូរឆ្នាំ Ari ដែលជាអតីតសមាជិកក្រុម TAHITI។
តាមសរសេរសារប្រកាសដែលសរសេរដោយដៃជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួន Ryeowook បានរៀបរាប់ថា៖
«Dear my blue starlights, E.L.Fs,
សួស្ដី! នេះគឺ Ryeowook ក្រុម Super Junior
ខ្ញុំមកនេះជាមួយដំណឹងមួយ ដែលខ្ញុំចង់ជូនដោយផ្ទាល់ទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់របស់ខ្ញុំ E.L.Fs ដែលតែងតែលើកទឹកចិត្តខ្ញុំ និង ផ្ញើក្ដីស្រឡាញ់ចំពោះខ្ញុំអស់ពីបេះដូង។ ដូច្នេះ ខ្ញុំសរសេរលិខិតនេះ ក្នុងក្ដីសង្ឃឹមថា អារម្មណ៍ពិតប្រាកដរបស់ខ្ញុំពេលនេះ នឹងទៅដល់អ្នកទាំងអស់គ្នា។
ខ្ញុំជួប E.L.Fs (ឈ្មោះក្រុមអ្នកគាំទ្រ Super Junior) ដំបូងនៅដើមរដូវរងារ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០០៥ ពេលខ្ញុំអាយុបាន ១៩ ឆ្នាំ ហើយពេលនេះ ខ្ញុំដើរលើអាជីពនេះរយៈពេល ២០ ឆ្នាំហើយគិតត្រឹមវ័យ ៣៨ ឆ្នាំនេះ។ តាំងពីពេលនោះមក E.L.Fs របស់យើង បានរក្សាតំណែងរបស់ពួកគេក្បែរយើងជានិច្ច។ ខ្ញុំជឿថា ទំនាក់ទំនងរបស់យើងនឹងកាន់តែរឹងមាំឡើងៗ ទាំងដែលពួកយើងទទួលបានភាពរីករាយ និង សោកសៅជាមួយគ្នាអស់កាលច្រើនឆ្នាំមកនេះ។
ហេតុនេះហើយ បានជាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពីដំណឹងនេះមុនគេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏មានអារម្មណ៍ថារៀងភ័យៗដែរ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយ ខ្ញុំកំពុងតែមានទំនាក់ទំនងជាមួយនារីម្នាក់។ ក្រោយចំណាយពេលជាច្រើនជាមួយនាង ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំចង់ក្លាយជាគ្រួសាររបស់នាង។
ការសម្រេចចិត្តនេះ មិនមែនកើតឡើងភ្លាមៗនោះឡើយ ហើយក្រោយពីការគិតដ៏យូរ និង ពិភាក្សាគ្នាជាមួយក្រុមហ៊ុន ក៏ដូចជាសមាជិករបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តរៀបចំពិធីរៀបការនៅនិទាឃរដូវនេះ ពោលគឺនៅចុងខែឧសភាខាងមុខនេះ។ ខ្ញុំពិតជាអរគុណដល់ E.L.Fs មែនទែន ដែលតែងតែគាំទ្រខ្ញុំមករហូត ទោះបីជាខ្ញុំមិនល្អ និង មានចំណុចខ្វះខាតយ៉ាងណាក៏ដោយ តែយ៉ាងណា ខ្ញុំក៏ចង់ធ្វើការសុំទោសដែរ ពេលដែលគិតដល់អ្នកទាំងអស់គ្នាមួយចំនួន ដែលទទួលអារម្មណ៍ភ្ញាក់ផ្អើលពេលដែលបានដឹងដំណឹងនេះ។
យ៉ាងណាមិញ ខ្ញុំនៅតែជា Ryeowook ក្រុម Super Junior ដដែល ជា Ryeowook ដែលច្រៀងឱ្យអ្នកទាំងអស់គ្នា ដែលចាំគាំទ្រខ្ញុំ ពេលខ្ញុំឡើងលើឆាក ជាមួយសមាជិកខ្ញុំដដែល។ ខ្ញុំក៏ចង់យកឱកាសនេះ អរគុណដល់មិត្តរួមក្រុម ក៏ដូចជាបុគ្គលិកផលិតកម្ម SM ទាំងអស់ ដែលគាំទ្រលើកទឹកចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំនេះ។
E.L.Fs! នៅក្រៅ នៅតែរងារខ្លាំងនៅឡើយ កុំភ្លេចពាក់អាវក្រាស់ៗ និង ថែសុខភាពប្រយ័ត្នផ្ដាសាយ។ អរគុណអ្នកទាំងអស់គ្នា ស្រឡាញ់អ្នកទាំងអស់គ្នា!»៕