សង្ឃឹមថារលូន! ល្អហួស បង្ហាញភាពស្វាហាប់ ជឿជាក់ខ្ពស់ ក្នុងវគ្គ Interviews ព្រឹកនេះ
នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ ល្អហួស បាន និង កំពុងស្ថិតនៅក្នុងបន្ទប់ Interviews នៅឡើយនោះទេ ក្នុងការប្រកួត Junior Idol World 2024 ដោយកិច្ចសម្ពាសន៍បានចាប់ផ្តើមពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។
ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏កំពុងតែបន្តការជូនពរដល់ Miss Preteen Cambodia 2024 តំណាងឱ្យកម្ពុជារូបនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ។
ម្យ៉ាងវិញទៀត នៅសល់រយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះក៏ Vote ក្នុងការចូល Top នៃកម្មវិធី Junior Idol World 2024 ជិតបញ្ចប់ដូចគ្នាដែរ ដោយគិតត្រឹមម៉ោង ១០ ព្រឹកនេះ ល្អហួស ស្ថិតនៅក្នុងលេងរៀងទី ២ ខណៈប្រទេសថៃលេខ ១។ ដូច្នេះ សូមបងប្អូនបន្តជូនពរ និង ចូលរួមបោះឆ្នោតឱ្យបវរកញ្ញាតំណាងកម្ពុជារូបនេះទាំងអស់គ្នា៕