(វីដេអូ) ឃើញគេរៀបការ ស្រីស្អាត មីណា និយាយនៅចំពោះមុខ សៀក ចង់បានផ្កាស្លាដែរ
បើនិយាយរឿងរ៉ាវស្នេហារបស់ ស្រីស្អាត មីណា ចាប់តាំងពីបើកចំហពីទំនាក់ទំនងស្នេហ៍ជាមួយនឹង Influencer ប្រុសស្អាត សៀក ជាសាធារណៈមក មហាជនអ្នកគាំទ្រជាច្រើនតែងឃើញសកម្មភាពរបស់ពួកគេ មានភាពស្និទ្ធស្នាលផ្អែមល្ហែមទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង ក្នុងថ្ងៃមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា ក៏បានឃើញ មីណា និង សៀក បណ្ដើរគ្នាចូលរួមជាគូយ៉ាងផ្អែមល្ហែម ដើម្បីអបអរ និង ជូនពរដល់គូស្វាមីភរិយាថ្មី។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងចំពោះគូស្នេហ៍មួយគូនេះទៀត ខណៈបានឃើញវីដេអូមួយក្នុងពិធីកាត់នំនៃមង្គលការនេះ ដែល មីណា ពុំបានចូលរួមចាប់បាច់ផ្កានឹងគេនោះទេ ប៉ុន្តែនាងនិយាយប្រកាសថាចង់បានផ្កាស្លាវិញ ភ្លាមនោះដែរក៏បានឃើញប្រុសស្អាត សៀក ដើរកាន់ផ្កាប៉ុន្មានទងមកជូននាងយ៉ាងរំភើប។
ក្រោយឃើញវីដេអូនេះហើយ មហាជនអ្នកគាំទ្ររបស់ ស្រីស្អាត មីណា និង សៀក ក៏កំពុងចាប់អារម្មណ៍ចែករំលែកខ្លាំង និង បញ្ចេញមតិចង់ឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗ៕