(វីដេអូ) អ្នកគាំទ្រនឹកឃើញរឿងមួយមុនគេ ក្រោយឃេីញរូបថត វណ្ណដា និង ជី ដេវីត ស្និទ្ធស្នាលគ្នា
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រលោក វណ្ណដា និង លោក ជី ដេវីត ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរ៉េបទាំង ២ បានជួបជជែកគ្នាកាលពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងកម្មវិធីមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា។
រូបភាព និង វីដេអូបង្ហាញពីសកម្មភាពជជែកគ្នាយ៉ាងស្និទ្ធស្នាលរបស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា និង ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះតែនេះ គឺជាពេលវេលាដ៏កម្រមួយ។
ជាការពិត កន្លងមកមហាជនអ្នកនិយមស្តាប់ចម្រៀងរ៉េប ជាពិសេសបទចម្រៀង លោក វណ្ណដា និង ជី ដេវីត អាចដឹងខ្លះមកហើយពីការច្រៀង Disstrack គ្នាទៅវិញទៅមក តែលើកនេះ ក្រោយពីឃើញអ្នកទាំងពីរជួបរាក់ទាក់គ្នា ស្រាប់តែអ្នកគាំទ្រលាន់មាត់ចូលទៅបញ្ចេញមតិស្រដៀងៗគ្នាថា៖ «ចង់ឱ្យ វណ្ណដា និង ជី ដេវីដ ចេញបទរួមគ្នា» «ចង់ឱ្យ វណ្ណដា និង ជី ដេវីត ទម្លាក់បទរួមចូលឆ្នាំខ្មែរ» និង ខ្លះលើកឡើងថា បើតារាចម្រៀងរ៉េបទាំងពីរសហការគ្នា វិស័យរ៉េបនៅកម្ពុជាកាន់តែកក្រើកជាងមុនទៅទៀត៕