(វីដេអូ) ជិតដល់គូហើយ! ស្រីស្អាត ស៊ីន ជេននី ចាប់បានបាច់ផ្កាថ្ងៃរៀបការ សាលនា យប់មិញ
កាលពីរាត្រីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងថ្ងៃពិធីមង្គលការរបស់ Influencer ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា ពិតជាអធឹកអធមយ៉ាងខ្លាំង ដោយក្នុងនោះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសក្នុងសង្គម និង សិល្បករ សិល្បការិនីជាច្រើនដែរ។
ដោយឡែក ក្រឡេកទៅមើលវគ្គមួយនៃកម្មវិធី ដែលជាវគ្គយុវវ័យ ជាពិសេសអ្នកនៅលីវចូលចិត្តជាងគេនោះ គឺកម្មវិធីចាប់ផ្កាក៏ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយកូនកំលោះក្រមុំ បានផ្តល់កាដូដល់អ្នកចាប់ផ្កាបានជា Laptop តម្លៃជិត ១ ពាន់ដុល្លារ។
អ្វីដែលកាន់តែចាប់អារម្មណ៍ ក្នុងចំណោមអ្នករង់ចាំចាប់ផ្កាតាមរយៈការទាញខ្សែជាច្រើននោះ គឺតារាស្រីវ័យក្មេង ស៊ីន ជេននី គឺជាអ្នកមានសំណាងចាប់បាន។ ក្នុងនោះ មហាជនមិនត្រឹមតែចូលរួមអបអរកញ្ញា ស៊ីន ជេននី ដែលទទួលបានកាដូប៉ុណ្ណោះទេ តែម្នាក់ៗជូនពរកញ្ញា ជេននី ឱ្យឆាប់ដល់ថ្ងៃល្អដូចគូស្វាមីភរិយាថ្មីដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ (នាទីទី ៤៥:៤៣) ៖