(វីដេអូ) ផ្អេីលយប់មិញ! វណ្ណដា និង ជី ដេវីត បានជួបតទល់មុខគ្នា ឈរជជែកលេងក្នុងថ្ងៃរៀបការ សាលនា យ៉ាងកម្រ
កាលពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្នុងថ្ងៃមង្គលការរបស់ Influnecer ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា មានការចូលរួមជាច្រេីនពីសំណាក់សិល្បករ សិល្បការនិគ្រន់ជំនាន់។
ក្នុងនោះ មហាជនក៏បានឃេីញវត្តមានរបស់តារាចមរៀងរ៉េប វណ្ណដា និង សង្សារ គឺកញ្ញា Lauryn ព្រមទាំងតារាចមម្រៀងរ៉េប ជី ដេវីត ក៏មានចូលរួមដូចគ្នាដែរ។
យ៉ាងណាវិញអ្វីដែលគួរឱ្យភ្ញាក់ផ្អើល បន្ទប់ពីវីដេអូ និង រូបភាពមួយបានបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok រវាងតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត បានជួបគ្នា។
ក្នុងនោះវីដេអូតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត បានឈរជជែកគ្នាយ៉ាងស្និទស្នាល ដោយរួមមានពិធីការនី ខៀវ សានសាណា ក្បែរនោះដែរ។ វីដេអូនោះបានធ្វើឲ្យអ្នកគាំទ្រមានក្តីរំភើបនិងញញឹមបិទមាត់មិនជិត ព្រោះតែនេះជាទិដ្ឋភាពកម្ររបស់តារាចម្រៀងរ៉េបទាំងពីរ៕