ក្តៅៗ ថៃប្រកាសជាផ្លូវការ ផ្តល់សិទ្ធិពេញលេញឱ្យក្រុម LGBTQ មានសិទ្ធិរៀបការ និង ចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់បានហើយ
បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬហៅម្យ៉ាងថាក្រុម LGBTQ របស់ថៃ បានទទួលសិទ្ធិពេញលេញដោយគ្មានការរើសអើងដូចមុនហើយ បន្ទាប់ពីក្រុមសមាជិកសភានៃប្រទេសថៃបានធ្វើការបោះឆ្នោតសម្រេចផ្តល់សិទ្ធិពេញលេញឱ្យក្រុមនេះមានសិទ្ធិគ្រប់គ្រាន់ដូចប្រជាជនទូទៅ ដើម្បីរៀបការ និង ចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់។
យ៉ាងណាមិញ បើតាមសេក្តីប្រកាសរបស់សារព័ត៌មានក្នុងស្រុករបស់ថៃបានឱ្យដឹងថា ក្រោយសមាជិកសភាចេញសេក្តីប្រកាសជាផ្លូវការហើយ ខាងសភាផ្ទាល់នឹងមានការអនុម័តច្បាប់មួយនេះយ៉ាងពេញសិទ្ធិមិនលើសថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ នោះឡើយ។
ចំណែក បើក្រឡេកមកមើលប្រជាជន និង ក្រុម LGBTQ ដែលតែងបិទបាំងមិនហ៊ានបង្ហាញប្រាប់ដល់សង្គមច្បាស់ៗថា ពួកគេជាក្រុមស្រឡាញ់ភេទដូចគ្នានោះ ពេលនេះម្នាក់ៗចេញមុខបង្ហាញក្តីរំភើបភ្លាមៗ ក្រោយប្រទេសថៃសម្រេចផ្តល់សិទ្ធិមួយដ៏ធំសម្រាប់ពួកគេ សូម្បីតែពិធីករប្រុសលោក Woddy ក៏បានចេញមុខទម្លាយអារម្មណ៍រឿបនេះដែរ ព្រោះប្រទេសថៃជាប្រទេសទី ១ ក្នុង ASEAN ដែលបើកសិទ្ធិពេញលេញដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា៕