(វីដេអូ) មហាកិត្តិយស! ព្រះនាងតូច នរោត្តម ជេនណា ទម្លាយព្រះទ័យពិត ក្រោយបានយាងចូលរួមពិធីមង្គលការ ហេង វិសាល និង ជា ស្រីនា
ពិធីមង្គលការថ្ងៃទី ១ របស់ Influencer លំដាប់ប្រទេស ២ រូបពោលគឺលោក ហេង វិសាល និង កញ្ញា ជា ស្រីនា បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងបំផុត កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ដែលរៀបចំឡើងនៅឯ The Premier Centre Sen Sok ចំនួន ៥ អាគារ។
សម្រាប់ក្នុងថ្ងៃទី ១ កូនកំលោះ កូនក្រមុំ ព្រមទាំងចាស់ទុំសងខាងបានធ្វើកម្មវិធីតាមប្រពៃណីជាច្រើនផងដែរ ដែលមានដូចជា ៖ កម្មវិធីសំអាងកេសា (កូនកំលោះ), ពិធីហែផ្កាស្លាចូលរោងជ័យ និង ពិធីបើករបងមាស របងដំរី, ពិធីសែនក្រុងពាលី, ពិធីសូត្រមន្តចម្រើនព្រះបរិត្ត, ពិធីសែនព្រេនជីដូន-ជីតា និង កួចចំណងដៃតូច, ពិធីជុំពេលា និងជាវខាន់ស្លា ព្រមទាំងពិធីបុកល័ក្ខ និង ធ្វើធ្មេញ។
ជាមួយគ្នានោះ កាលពីម្សិលមិញ បន្ទាប់ពីពិធីសែនព្រេនជីដូន-ជីតា និង កួចចំណងដៃតូចរួចមក ស្រាប់តែលេចព្រះវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា បានយាងចូលរួមដើម្បីពញ្ញាក់អារម្មណ៍កូនកំលោះក្រមុំ ហើយថែមទាំងបានជូននាឡិកាពេជ្រ ២ គ្រឿងជាចំណងដៃសម្រាប់គូស្វាមីភរិយាថ្មីផងដែរ។
មិនតែប៉ុណ្ណោះ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ក៏បានទម្លាយព្រះទ័យ ក្រោយបានយាងចូលរួមពិធីមង្គលការរបស់លោក ហេង វិសាល និងកញ្ញា ជា ស្រីនា ផងដែរថា ៖ «កាលដែលទៅពញ្ញាក់អារម្មណ៍ បងស្រីនា និង បងសាល គឺជាពេលមួយដែលរំភើបបំផុតសម្រាប់ខ្ញុំ ឡើងញ័រដៃហើយពុកម៉ែបងប្អូន»។
ដើម្បីជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនាវីដេអូខាងក្រោម៖