(វីដេអូ) បែបគុណភាព! បវរកញ្ញាវ័យក្មេងតំណាងកម្ពុជា ជូរី ល្អហួស កំពុងឆក់បេះដូងមហាជនក្នុងព្រឹកថ្ងៃដំបូងនៅប្រទេសថៃ
បន្ទាប់ពីបានចាកចេញទៅកាន់ប្រទេសថៃ ដើម្បីតំណាងកម្ពុជាក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិ Junior Idol World 2024 ហើយ Miss Preteen 2023 ជូរី ល្អហួស ក៏កំពុងតែត្រូវបានមហាជនស្រឡាញ់វិស័យបវរកញ្ញាចាប់ក្រសែភ្នែកមើលមិនដាក់ភ្នែក ចំពោះសម្រស់ស្រស់ស្អាត ចំណេះដឹង និង ភាពជឿជាក់របស់នាង។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ក្រោយពីចាកចេញទៅកាន់ប្រទេសថៃ ជូរី ល្អហួស ក៏បានបង្ហាញវត្តមានក្នុងការបំពាក់ឈៀងតំណាងប្រទេសកម្ពុជា រួមនឹងបរវរកញ្ញាយុវតី ២ រូប ទៀត គឺមាន Little Miss ជា អមរាសូហ្វី និង Miss Teen យិត អេលីស រួចរាល់ហើយដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃដំបូងនៅក្នុងប្រទេសថៃ បវរកញ្ញាក្មេងវ័យតំណាងឱ្យកម្ពុជា ជូរី ល្អហួស កំពុងតែឆក់យកបេះដូងអ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងបានបង្ហាញវត្តមានគ្រងឈុតពណ៌ផ្កាឈូកយ៉ាងស្រស់សោភា ក្នុងការចេញទៅញុំាអាហារពេលព្រឹកជួបជុំបេក្ខភាពផ្សេងទៀត៕
សូមទស្សនាវីដេអូ និង រូបភាពខខាងក្រោម៖