អស់ទាស់! ហេង វិសាល កូនកំលោះអភិជនជូនថ្លៃបណ្ណាការទៅខាងស្រី ជា ស្រីនា ក្នុងថ្ងៃមង្គលការជាប្រាក់សុទ្ធ ២០ ម៉ឺនដុល្លារ
ពិតណាស់ ទិដ្ឋភាពក្នុងថ្ងៃសិរីមង្គលរបស់ Influencer ហេង វិសាល និង ជា ស្រីនា នាពេលព្រឹកនៃកម្មវិធីមង្គលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ គេឃើញមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមសុភមង្គលក្នុងថ្ងៃដ៏មានសិរីសួស្ដីនេះ។
យ៉ាងណាមិញ ក្នុងកម្មវិធីហែជំនួន និង កម្មវិធីកាត់សក់ពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកធំមានមុខមាត់ជាច្រើន និង បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួមកម្មវិធីនាពេលព្រឹក និង ចូលរួមអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះច្រើនកុះករផងដែរ។
លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងកម្មវិធីពេលព្រឹកនេះ ពិធីបំពាក់គ្រឿងអនុស្សវរីយ៍ និង ទទួលថ្លៃបណ្ណាកាសិរីមង្គលអាពាហ៍ពិពាហ៍ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ចែករំលែកទៅលើថ្លៃបណ្ដាកាដែលខាងប្រុសជូនខាងស្រីជាប្រាក់ដុល្លារ ២០ ដុំ មានចំនួន ២០ ម៉ឺនដុល្លារឯណោះ៕