(វីដេអូ) គ្រាន់តែកន្លែងដាក់អាហារសម្រន់ក្នុងពិធីមង្គល ហេង វិសាល និង ជា ស្រីនា ដូចផ្សារទំនើបលក់ម្ហូបអាហារមួយបាត់
ទីបំផុត Influencer ប្រុសស្រីដ៏ល្បី ហេង វិសាល និង ជា ស្រីនា បានក្លាយជាកូនក្រមុំកូនកំលោះដ៏ស្រស់ស្អាតក្នុងរោងជ័យហើយ ពោលគឺនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ ជាថ្ងៃចូលរោង ដែលរៀបចំកម្មវិធីសូត្រមន្ត និង កម្មវិធីផ្សេងៗចូលរោងនៃពិធីអាពាហ៍ពិពាហ៍នេះ។
បើនិយាយពីទិដ្ឋភាពនៃរោងមង្គលការទាំងមូលវិញ ពិតជាប្រណីតស្រស់ស្អាតត្រជាក់ភ្នែកណាស់ ដែលមានការដេគ័រផ្កាស្រស់ចម្រុះពណ៌ ក៏ដូចជាទិដ្ឋភាពរោងពិធីអាពាហ៍ពិពាហ៍នៃកម្មវិធីប្រពៃណីនីមួយៗស្រស់ស្អាតខ្លាំង ព្រមទាំងមានឆាកតន្រ្តី និង តុត្រៀមទទួលភ្ញៀវកិត្តិយសយ៉ាងធំទូលាយ ដែលរៀបចំឡើងនៅឯ The Premier Centre Sen Sok ចំនួន ៥ អាគារ។
លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្នុងពិធីមង្គលនេះដែរ ក៏បានឃើញមានការរៀបចំស្តង់អាហារសម្រន់ និង បង្អែមផ្លែឈើផ្សេងៗសម្រាប់ភ្ញៀវជាច្រើនស្ដង់ទៀតផង ដែលមើលទៅរៀបចំយ៉ាងស្រស់ស្អាត និង បរបូរខ្លាំងប្រៀបដូចផ្សារលក់ម្ហូបអាហារមួយអ៊ីចឹង៕
សូមទស្សនាវីដេអូខាងក្រោម៖