(វីដេអូ) ទិដ្ឋភាពថ្ងៃចូលរោងការ ហេង វិសាល និង ជា ស្រីនា ក្នុងកម្មវិធីប្រពៃណីសំអាងកេសាព្រឹកមិញ រៀបចំអធិកអធមខ្លាំង
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ ជាថ្ងៃវេលាដ៏ល្អសម្រាប់ Influencer ហេង វិសាល និង ជា ស្រីនា បានរៀបចំកម្មវិធីចូលរោងនៃអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងធំអធិកអធម។
ក្នុងថ្ងៃចូលរោងសិរីមង្គលរបស់ប្រុសសង្ហាស្រីស្អាតមួយគូនេះ បើក្រឡេកទៅមើលទិដ្ឋភាពនាពេលព្រឹក គេឃើញមានការរៀបចំកម្មវិធីតាមបែបប្រពៃណីខ្មែរឡើងស្អាតយ៉ាងប្រណីត ដោយព្រឹកនេះជាកម្មវិធីសំអាងកេសារបស់កូនកំលោះ រៀបចំឡើងពេញដោយស្នាមញញឹម។
លើសពីនេះ ក្នុងកម្មវិធីព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួម និង អបអរសាទរ ក៏ដូចជាជូនពរដល់កូនក្រមុំកូនកំលោះ៕
សូមទស្សនាវីដេអូខាងក្រោម៖