(វីដេអូ) ជូនពរម្នាក់មួយមក! បវរកញ្ញាយុវតីទាំង ៣ រូប ចេញទៅប្រកួត Junior Idol World នៅប្រទេសថៃថ្ងៃនេះហើយ
ពិតណាស់ នាចុងខែមីនា ឆ្នាំ ២០២៤ នេះ បវរកញ្ញាយុវតី ៣ រូប នឹងត្រូវតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Junior Idol World 2024 ដែលរៀបចំឡើងនៅឯប្រទេសថៃ មាន Little Miss ជា អមរាសូហ្វី, Miss Preteen ជូរី ល្អហួស និង Miss Teen យិត អេលីស។
យ៉ាងណាមិញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ យុវតីទាំង ៣ រូបនេះ ក៏បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសថៃ ដើម្បីចូលរួមប្រកួត Junior Idol World 2024 ហើយ ដែលឃើញថាមានវត្តមានបងប្អូន សាច់ញាតិ បានធ្វើការជូនដំណើរ និង ជូនពរដល់ពួកគេផងដែរ។
ក្រឡេកទៅមើល មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏កំពុងតែធ្វើការជូនពរ និង ផ្ដល់កម្លាំងចិត្តដល់បវរកញ្ញាយុវតីទាំង ៣ រូបនេះ ឱ្យទទួលបានជោគជ័យលើឆាកអន្តរជាតិមួយនេះត្រឡប់មកជូនប្រទេសវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖