ស្រឡាញ់គ្នាបាន ៩ ឆ្នាំ James ទម្លាយត្រង់ៗ Foam ជាស្នេហ៍ដំបូង ហើយថែមទាំងបង្ហើបប្រវត្តិស្នេហ៍ទៀត
ធ្មេចបើកៗ ៩ ឆ្នាំបាត់ទៅហើយ ដែល James Jirayu និង តារាស្រីរូបស្រស់ Foam បានផ្សារទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះបីជាទំនាក់ទំនងស្នេហ៍មិនសូវបង្ហោះ ឬ បង្ហាញនៅលើបណ្តាញសង្គមក៏ដោយ តែស្នេហារបស់អ្នកទាំងពីរហាក់មិនដែលលេចឮព័ត៌មានរកាំរកូសឡើយ ពោលគឺកាន់តែផ្អែមទៅៗ។
យ៉ាងណាមិញ ក្នុងឱកាសថ្ងៃគម្រប់ខួបស្នេហ៍ ៩ ឆ្នាំ ថ្មីៗនេះ James រឹតកាន់តែធ្វើឱ្យដៃគូរបស់លោកមានភាពជឿជាក់លើសដើម ដោយលោកបានបង្ហោះរូបដែលជួប Foam ដំបូងមុនផ្តើមស្នេហ៍ នៅក្នុងគណនី IG ផ្លូវការរបស់លោកទៀតផង ហើយថែមទាំងទម្លាយពេញៗមាត់ថា Foam ជាស្នេហ៍គ្រាដំបូង។
លើសពីនេះទៅទៀតនោះ James ក៏បានបង្ហើបប្រវត្តិស្នេហ៍របស់លោកខ្លះៗប្រាប់ដល់អ្នកគាំទ្រទៀតថា លោកបានជួប Foam ដំបូងនៅកន្លែងថត ឃើញភ្លាមលោកចាប់អារម្មណ៍ Foam តែម្តង រហូតក្លាហានឆាតទៅ Foam យូៗទៅក៏ជិតស្និទ្ធហ៊ានសារភាពក្លាយជាគូស្នេហ៍នឹងគ្នាមកទល់ពេលនេះផងដែរ៕