(វីដេអូ) មកមើលទិដ្ឋភាពរោងការ ហេង វិសាល និង ស្រីនា តុបតែងរួចរាល់ ចម្រុះដោយផ្កាស្រស់ដូចឋានសួគ៌លើដី
ក្រោយទន្ទឹងរង់ចាំពេលាល្អយ៉ាងអន្ទះសា ទីបំផុតថ្ងៃមង្គលជ័យរបស់ Influencer ប្រុសស្រីដ៏ល្បី ហេង វិសាល និង ជា ស្រីនា បានឈានមកដល់ហើយ ដោយកម្មវិធីនឹងរៀបចំនៅថ្ងៃទី ២៧ និង ទី ២៨ ខែមីនា ឆ្នាំ ២០២៤។
ក្នុងនោះដែរ មហាជនក៏បានដឹងថា មង្គលការរបស់ លោក ហេង វិសាល និង ជា ស្រីនា គឺរៀបចំរហូតដល់ទៅ ៥ អគារ និង អញ្ជើញភ្ញៀវខ្ទង់ម៉ឺននាក់ ដែលអាចចាត់ទុកថាជាមង្គលការដ៏ធំអធិកអធមមួយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលការតុបតែងរោងមង្គលឯណោះវិញ ប៉ុន្មានថ្ងៃមកនេះ Influencer ល្បីឈ្មោះខាងលើបានរៀបចំរួចរាល់ហើយ ដោយមើលទៅពិតជាប្រណីតណាស់ ដោយមិនត្រឹមតែតុបតែងដោយផ្កាស្រស់នោះទេ តែមានទាំងភ្លើង និង ស្គ្រីន LED ប្រមាណដល់ទៅ ៣០០ ម៉ែត្រ ឯណោះ។គួរឱ្យដឹងថា ការរៀបចំរោងមង្គលជ័យរបស់លោក ហេង វិសាល និង ជា ស្រីនា បានចាប់ផ្តើមតាំងពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ មកម្ល៉េះ៕
សូមទស្សនាវីដេអូខាងក្រោម៖