សោកស្ដាយ! ពិធីករ សុខ សាន់នី ជួបទុក្ខធំបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់
នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយពិធីករ សុខ សាន់នី យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងគ្រួសារ គឺលោកឱពុករបស់លោកបានទទួលមរណភាព។
បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ពិធីករ សុខ សាន់នី បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខលោកឱពុក ដែលមានឈ្មោះ សុខ ឆាយ ពេញដោយក្ដីទុក្ខសោកសង្រេងបំផុត។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយលោក និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕