ក្រោយ Nadech ប្រកាសពន្យារពេលរៀបការទាំងតក់ក្រហល់ ពេលនេះ Yaya មិនទុកយូរចេញមកទម្លាយមូលហេតុពិតខ្ទេច
តាំងពីថ្ងៃចាប់ផ្តើមសាងទំនាក់ទំនងស្នេហ៍មកទល់ពេលនេះជាង ១១ ឆ្នាំទៅហើយ សម្រាប់គូស្នេហ៍របស់តារាស្រី Yaya និង Nadech។ ទន្ទឹមនឹងចំណងស្នេហ៍យូរអង្វែង ក៏មានមហាជនអ្នកគាំទ្រមិនតិចទេដែលទន្ទឹងរង់ចាំហូបនំថ្ងៃមង្គលរបស់អ្នកទាំងពីរ។
ដោយឡែក ក្រោយអ្នកគាំទ្ររង់ចាំមើលថ្ងៃពិសេសយ៉ាងអន្ទះសាហើយនោះ ស្រាប់តែពេលកន្លងទៅតារាប្រុសថ្ពាល់ខួច Nadech បែរជាចេញមុខបង្ហើបដំណឹងមួយមិនគួរឱ្យជឿទៅវិញថា លោកសម្រេចចិត្តពន្យារពេលរៀបការហើយ ដែលដំណឹងមួយនេះពិតធ្វើឱ្យអ្នកគាំទ្រមិនតិចឡើយសង្ស័យថាលោក និង Yaya មានបញ្ហានឹងគ្នា រហូតខាងប្រុសបដិសេធភ្លាមៗថាមិនមែនដូចដែលអ្នកគាំទ្រគិតទេ។
ជាមួយគ្នានោះដែរ ក្រោយ Nadech ចេញមុខបកស្រាយហើយ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ Yaya បានចេញមុខបកស្រាយម្តងថា នាង និង Nadech ពិតជាបានពន្យារពេលរៀបការពិតមែន មូលហេតុដោយសាររវល់ការងាររៀងខ្លួន តែការងារ Nadech ច្រើនជាងនាង ដូច្នេះនាងមិនចង់ដាក់សម្ពាធទៅលើ Nadech ឡើយ ចង់ឱ្យរួចរាល់ការងារពេលណាសឹមគិតទៀត៕