ច្រើនតែតុបតែងបែបចិនៗ ម្តងនេះ លី អ៊ីវ៉ាធីណា រំលេចខ្លួនបែបបុរាណ ជាមួយឈុតទេវតាឆ្នាំថ្មី
មហាជននិយមតាមដានការងារសិល្បៈរបស់តារាចម្រៀង លី អ៊ីវ៉ាធីណា ច្បាស់ជាធ្លាប់បានសង្កេតឃើញហើយពីការនិយមតុបតែងខ្លួនរបស់នាង ដោយជារឿយៗតារាចម្រៀស្រីរូបនេះ រមែងបង្ហាញខ្លួនក្នុងឈុតយុវវ័យ ឃ្យូដៗគួរឱ្យស្រឡាញ់។
លើសពីនោះ ក៏ព្រោះតែជាកូនកាត់ខ្មែរ-ចិន ផង កញ្ញា លី អ៊ីវ៉ាធីណា ក៏ឧស្សាហ៍តុបតែងខ្លួន និង ស្លៀកឈុតសម្លៀកបំពាក់បែបចិនផងដែរ។
យ៉ាងណាមិញ ក្នុងឆ្នាំថ្មីនេះ អ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍តារាចម្រៀងកូនកាតចិន លី អ៊ីវ៉ាធីណា បានតុបតែងខ្លួនគ្រងឈុតទេវតាឆ្នាំថ្មីខាងមុខនេះ គឺ ព្រះនាងមហោទរាទេវី។ ក្នុងនោះ មហាជនអ្នកគាំទ្រ ក៏មានការសរសើរ និង ប្លែកភ្នែកណាស់ដែរ ដោយយូរៗម្តងឃើញកញ្ញា លី អ៊ីវ៉ាធីណា គ្រងបែបបុរាណខ្មែរយ៉ាងស្រស់ស្អាតនេះ៕