(វីដេអូ) ឈុតតំណាងជាតិ Little Miss Cambodia ស្អាតមិនធម្មតា ត្រៀមយកទៅប្រកួតលើឆាក Junior Idol World
ពិតណាស់ នាចុងខែមីនា ឆ្នាំ ២០២៤ នេះ វិស័យបវរកញ្ញាកម្ពុជានឹងបញ្ជូនបវរកញ្ញាយុវតី ៣ រូប ដែលនឹងតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Junior Idol World 2024 នៅឯប្រទេសថៃ ដែលមាន Little Miss ជា អមរាសូហ្វី, Miss Preteen ជូរី ល្អហួស និង Miss Teen យិត អេលីស។
យ៉ាងណាមិញ ស្របពេលដែលយុវតីទាំង ៣ រូបត្រៀមចេញដំណើរទៅប្រកួតនៅប្រទេសថៃ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏បានឃើញបើកបង្ហាញឈុតតំណាងជាតិយ៉ាងប្រណីតៗជាបន្តបន្ទាប់ហើយសម្រាប់យកទៅប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ។
បើក្រឡេកទៅមើលឈុតតំណាងជាតិរបស់ Little Miss Cambodia ជា អមរាសូហ្វី វិញក៏កំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំងដែរ ដោយឈុតមានឈ្មោះថា ៖ «អារ៉ាវ៉ាន» រចនាឡើងទម្រង់សត្វដំរីសរួមបញ្ចូលនឹងក្បូរក្បាច់ខ្មែរយ៉ាងស្រស់ស្អាតប្រណីតខ្លាំង។
ក្នុងនោះ ក៏បានបង្ហាញពីអត្ថន័យនៃឈុតដ៏ល្អឯកមួយនេះដែរថា ៖ «អារ៉ាវ៉ាន គឺជាស្តេចដំរីសរបស់ឥន្រ្ទ ជាដំរីសឹកសង្រ្គាម ចេញចម្បាំងទាំងអំណាច មិនខ្លាចរអា។ ដំរី គឺជាសត្វមួយប្រភេទដែលមានសារៈសំខាន់ខ្លាំងក្នុងសម័យបុរាណកាល ជាដៃគូររបស់ព្រះមហាក្សត្រគ្រប់ជំនាន់ចេញធ្វើសឹកសង្រ្គាម និង ជាសត្វដ៏មានសារៈសំខាន់ក្នុងការសាងសង់ប្រាសាទអង្គរ និង ប្រាសាទនានា..។ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាមានចំនួនសត្វដំរីតិចតួចណាស់ យើងជាកូនខ្មែរសូមចូលរួមថែរក្សាអភិរក្សទាំងអស់គ្នា ឈុតនេះបង្កើតឡើងដើម្បីរលឹកដល់សត្វដំរីខ្មែរ អោយឃើញច្បាស់ពីក្បាលដំរីដ៏មានអំណាចដើរលើឆាកអន្តរជាតិ»៕
សូមទស្សនាវីដេអូខាងក្រោម៖