ទីបំផុត! តារាសម្ដែង Lee Sang Yeob ដឹកដៃមិត្តស្រីក្រៅសិល្បៈ ចូលរោងការយ៉ាងអធិកអធម
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងប្រុសរូបសង្ហា លោក Lee Sang Yeob បានដឹងដៃកូនក្រមុំរបស់ខ្លួនចូលពិធីមង្គលការហើយ ក្រោយប្រកាសថានឹងរៀបការជាមួយមិត្តស្រី ដែលជាអ្នកក្រៅរង្វង់សិល្បៈ កាលពីពេលកន្លងទៅ។
ពិធីមង្គលការរបស់តារាសម្ដែងប្រុស Lee Sang Yeob បានរៀបចំធ្វើឡើងនៅសណ្ឋាការដ៏ប្រណីតមួយកន្លែងនៅទីក្រុងសេអ៊ូ ព្រមទាំងមានវត្តមានអ្នកសិល្បៈជាច្រើនរូបចូលរួមផងដែរ។
ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពក្នុងពិធីមង្គលការរបស់តារាសម្ដែងប្រុសរូបនេះវិញ ឃើញថារៀបចំឡើងដោយផ្កាកុលាបជាច្រើនទងអមតាមផ្លូវ សម្រាប់កូនក្រមុំកូនកំលោះដើរមកកាន់កន្លែងប្រារព្ធពិធី និង កន្លែងថតរូបជាដើម ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ រីឯ អ្នកគាំទ្ររបស់ Lee Sang Yeob ក៏ចូលរួមអបអរទៅកាន់រូបលោក និង រីករាយចំពោះការចាប់ផ្ដើមសាងជីវីតគ្រួសាររបស់លោកដូចគ្នា៕