និស្ស័យឪពុកកូនមិនទាន់អស់! គឹម លីហ្សា ថាឪពុកទើបចែកឋាន មកចាប់កំណើតក្នុងនៅផ្ទៃ
កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រតារាស្រី គឹម លីហ្សា ច្បាស់ជាបានដឹងហើយថា អ្នកនាង និង គ្រួសារជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកឪពុករបស់នាង។
ក្នុងនោះ ក្រោយពីអ្នកមានគុណបានចែកឋានទៅ អ្នកនាង គឹម លីហ្សា ក៏ហាក់នៅមិនទាន់កាត់ចិត្តបាននៅឡើយនោះទេ ដោយជារឿយៗនាងតែរំឭកដល់ឪពុកជានិច្ច។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកនាង គឹម លីហ្សា បានបង្ហោះរូបភាពរបស់ឪពុកកាលនៅមានជីវិត និង អមនូវសារយ៉ាងរំភើបចិត្តថា ឪពុកបានមកចាប់កំណើតក្នុងផ្ទៃរបស់នាងវិញ។
ក្នុងសារនោះ អ្នកនាង គឹម លីហ្សា បានរៀបរាប់ថា ៖ «ពីថ្ងៃនេះទៅឈប់ Sad ទៀតហើយ! ប៉ាវិលត្រឡប់មកនៅជាមួយវិញហើយ ចឹងត្រៀមខ្លួនទទួល Baby Girl មកជាកូនម្តង។ និស្ស័យពួកយើងជួបគ្នាម្តងនេះ ជាម៉ាក់កូនម្តង។ ខ្ញុំដឹងថាទោះយ៉ាងណា ក៏ប៉ាមិនទៅណាឆ្ងាយពីកូនស្រីម្នាក់នេះដែរ! អរគុណណាស់ប៉ា មកម្តងនេះមកចាំឆ្នាំចម្រើនកូនហ្មង។ See You Soon ម្ចាស់ជីវិតកូនអើយ»៕