សោកស្ដាយ! ប៉ែន ស្រីពេជ្រ ទើបសម្រេចយកទាយាទទី ២ តែពេលនេះបែរជាបាត់បង់ទាំងកំពុងនៅក្នុងផ្ទៃ
ពិតណាស់ ខណៈកូនស្រីដែលជាទាយាទទី ១ មានអាយុជិត ២ ឆ្នាំ កាលពីថ្មីៗកន្លងទៅ ពិធីការិនី ប៉ែន ស្រីពេជ្រ និង ស្វាមី ក៏បានឃើញបង្ហើបពីដំណឹងល្អទាក់ទងនឹងការសម្រេចយកទាយាទទី ២ ម្នាក់ទៀតដើម្បីឱ្យគ្រួសារកាន់តែមានក្ដីសុខ និង មានភាពពេញលេញ។
ដោយឡែក ស្រាប់តែថ្មីៗនេះ អ្វីដែលគួរឱ្យសោកស្ដាយចំពោះ ប៉ែន ស្រីពេជ្រ ខណៈមិនទាន់បានប្រកាសឱ្យមហាជនបានដឹងច្បាស់ថាកំពុងពពោះកូនទី ២ ផង បែរជាពេលនេះ អ្នកនាងបង្ហាញដំណឹងសោកស្ដាយទៅវិញដែលបានបាត់បងកូនក្នុងផ្ទៃទៅហើយ។
នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បង្ហោះរូបភាពភ្ជាប់ជាមួយសារប្រាប់ពីមូលហេតុដែលបាត់បង់កូនក្នុងផ្ទៃថា ៖ «ម៉ាក់សោកស្តាយណាស់ ដែលបាត់បង់កូន (កូនអត់លូតលាស់)»។
ជាមួយគ្នានោះ ខណៈទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយ និង លើកទឹកចិត្តដល់ពិធីការិនីរូបនេះ និង ស្វាមី ចំពោះការបាត់បង់មួយនេះ៕