(វីដេអូ) ពេជ្រ ពិសី ទម្លាយអារម្មណ៍ពិត ក្រោយចូលហាងម៉ាស្សាមុខមួយកន្លែងនៅឥណ្ឌាជាលើកដំបូង
ប្រិយមិត្តប្រាដកជាស្គាល់រួចមកហើយ ពេជ្រ ពិសី ដែលជា Content Creator មួយរូបកំពុងតែទាក់ចិត្តមហាជនយ៉ាងខ្លាំង មិនថាវីដេអូបែបណាទេ រូបនាងតែងទទួលបានការសរសើរ និង គាំទ្រជានិច្ច។
កាលពីពេលថ្មីៗនេះ ពេជ្រ ពិសី បានធ្វើដំណើរកម្សាន្តទៅប្រទេសឥណ្ឌាជាលើកដំបូងជាមួយគូដណ្ដឹងតាមការសន្យានៅពេលរូបនាងទទួលបាន ១ លាន Follower សម្រាប់គណនីហ្វេសប៊ុកផេក។ ក្នុងនោះផងដែរ Content Creator រូបនេះ ក៏បានបង្ហោះវីដេអូនៃដំណើរកម្សាន្តទៅប្រទេសឥណ្ឌាជច្រើនផងដែរ។
លើសពីនេះ ពេជ្រ ពិសី ក៏បានសាកម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌាជាច្រើនកន្លែង ហើយជាពិសេសការចូលហាងម៉ាស្សាមុខមួយកន្លែងនៅប្រទេសឥណ្ឌាជាលើកដំបូងតាមមិត្តភក្តិណែនាំ ដោយ ពេជ្រ ពិសី ក៏បានបញ្ជាក់នៅចុងវីដេអូថា មុខឡើងភ្លឺរលោងពិតមែន៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ