លាវ វេងហួរ បុរសឯក Mister Friendship International 2023 ធ្វើជាពិធីករលើកដំបូងលើឆាកប្រកួត UW 2024 បានយ៉ាងល្អ
បន្ទាប់ពីដណ្ដើមបានតំណែងជា Mister Friendship International 2023 នៅប្រទេសថៃកាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងមក លោក លាវ វេងហួរ មានសន្ទុះក្នុងការទទួលបានប្រជាប្រិយភាព និង ការងារសិល្បៈជាហូរហែ។ ក្នុងនោះ Mister Friendship International 2023 រូបនេះក៏មានឱកាសបានចូលរួមសម្តែងខ្សែភាពយន្តទៀតផង។
ដោយឡែក ថ្មីៗកន្លងទៅនេះទៀតសោត លោក លាវ វេងហួរ ក៏មានឱកាសធ្វើជាពិធីករក្នុងកម្មវិធីប្រកួតបវរកញ្ញា Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កាលពីរាត្រីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីប្រកួតវគ្គ PRELIMINARY Universal Woman 2024 ក៏បានបញ្ចប់ទៅយ៉ាងដោយរលូនហើយដែរ ដោយក្នុងនោះ មហាជនក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់បេក្ខភាពបវរកញ្ញាមកពីតំណាងប្រទេសនានា ជាពិសេស ប្រទេសកម្ពុជាតែម្តង។
លើសពីនោះ ងាកទៅកាន់លោក លាវ វេងហួរ ឯនោះវិញ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលដូចគ្នាដែរ ក៏ព្រោះកំលោះសង្ហារូបនេះ បានបង្ហាញសមត្ថភាពធ្វើជាពិធីករយ៉ាងល្អ ជាមួយនឹងដៃគូពិធិការិនី ២ រូបទៀត ជាបរទេស៕