ធ្លាប់ខូចចិត្តរឿងឪពុកម្ដាយបែកបាក់គ្នា! ឈីងលីន ចៅនាយកុយ មានស្នាមញញឹមវិញ ព្រោះ ជីមមី ម៉េង
មហាជននិយមតាមដានរឿងរ៉ាវអ្នកសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងយុវតី ជី ឈីងលីន ចៅស្រីរបស់តារាកំប្លែង នាយកុយ ច្បាស់ជាធ្លាប់បានដឹងមកហើយពីរឿងរ៉ាវជីវិតរបស់នាង ដោយកាលពីអំឡុងឆ្នាំ ២០១៩ ឈីងលីន បានទម្លាយរឿងរ៉ាវបែកបាក់គ្រួសារតាំងពីក្មេង ប៉ុន្តែនាងនៅតែបន្តឈរលើភាពរឹងមាំ និង ក្លាហាន ដើម្បីជម្នះឧបសគ្គគ្រប់បែបយ៉ាងនៅនឹងមុខនាង។
លើសពីនោះ តារាស្រីវ័យក្មេងរូបនេះ ក៏បានទម្លាយថាខ្លួនមានសម្ពាធផ្លូវចិត្តមួយដ៏ធ្ងន់ធ្ងរ ក្រោយពីប៉ាម៉ាក់លែងលះគ្នា តែយ៉ាងណានាងនៅតែបន្តទៅមុខ ប្រឹងប្រែងធ្វើការរកប្រាក់ដើម្បីម្តាយ និង ប្អូនរបស់ខ្លួនតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ។
ងាកមកកាន់ជីវិតសិល្បៈវិញ បើទោះជាមានទីផ្សារលើការងារសិល្បៈក៏ពិតមែន តែ ជី ឈិងលីន ក៏បានជួបនូវឧបសគ្គ និង រឿងអាស្រូវមួយចំនួនកាលពីពេលកន្លងមក តែតារាស្រីវ័យក្មេងរូបនេះ ក៏ចេញមុខដឹងពីកំហុសរបស់ខ្លួនដែរ។
តួយ៉ាង ក្រោយជួបព្យុះភ្លៀង ឈីងលីន ក៏ហាក់ទទួលបានស្នាមញញឹមឡើងវិញ បន្ទាប់ពីនាងបានជួបពិធីការិនី ជីមមី ម៉េង ដែលបានជ្រើសរើសនាងធ្វើជា BA។ លើសពីនោះ តាមសកម្មភាពនៃការបង្ហាញរបស់ ជីមមី ម៉េង មកកាន់ ឈីងលីន គឺមិនត្រឹមតែជាម្ចាស់ផលិតផល និង BA នោះទេ ពោលគឺ ជីមមី ម៉េង ប្រៀបបីដូចជាគ្រួសារទី ២ និង ជាបងស្រីរបស់ ឈីងលីន យ៉ាងដូច្នោះដែរ។
ជាក់ស្តែង ថ្មីៗនេះ នៅថ្ងៃកំណើត ឈីងលីន ស្រាប់តែកញ្ញា ជីមមី ម៉េង បានរៀបចំ Surprise ខួបកំណើតនាង និង ទិញកាដូមានតម្លៃជូននាង រហូតដល់នាងបង្ហោះសារថា៖ «ជីមមី ពិតជាមេដ៏ល្អបំផុតសម្រាប់នាង»៕