(វីដេអូ) មុនចូលនិវត្តន៍! តារាចម្រៀងអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ ត្រៀមផលិតស្នាដៃចុងក្រោយជាមួយ នេនទុំ
បើនិយាយដល់តារាអាយ៉ៃជើងចាស់ ច្បាស់ណាស់ក្មេងចាស់ប្រុសស្រីជំនាន់មុន និង ក្រោយជាច្រើនបានស្គាល់ហើយ លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ។
យ៉ាងណា មួយរយៈចុងក្រោយនេះ តារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ក៏មិនសូវបានបង្ហាញវត្តមានលើវិថីសិល្បៈញឹកញាប់ដូចកាលពីមុនទៀតឡើយ ដោយម្តងម្កាលលោកបានបង្ហាញវត្តមានក្នុងកម្មវិធីធំៗនៃការជួបជុំអ្នកសិល្បៈប៉ុណ្ណោះ។
ជាការពិត លោក ព្រហ្ម ម៉ាញ ចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយបើគិតមកដល់ពេលនេះ គឺរយៈពេល ៥៤ ឆ្នាំ មកហើយ។
ថ្មីៗនេះ តាមរយៈការបង្ហោះវីដេអូរបស់ នេនទុំ បានឱ្យដឹងពីមូលហេតុពីការបាត់មុខតារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ លើវិថីសិល្បៈ ក៏ព្រោះលោកមានវ័យចាស់ហើយ លោកដល់ពេលត្រូវសម្រាកហើយដែរ។
យ៉ាងណាមិញមុននឹងចូលនិវត្តន៍របស់តារាចម្រៀងអាយ៉ៃជើងចាស់នោះដែរ នេនទុំ ក៏បានបន្ថែមថា លោក ព្រហ្ម ម៉ាញ និង លោក ក៏បានផលិតចម្រៀងរួមគ្នាមួយបទ ក្នុងឆ្នាំ ២០២៤ និង ជាបទចុងក្រោយមុនការចូលនិវត្តន៍របស់តារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ផងដែរ៕
សូមចុចខាងក្រោម ដើម្បីទស្សនាវីដេអូ៖