ក្មេងជាងវ័យ ១០ ដង តារាកំប្លែងស្រី កាតុ បង្ហាញសម្រស់ថ្មី ក្រោយកែកុនរួចរាល់
ដូចដែលប្រិយមិត្តបានដឹងហើយថាតារាកំប្លែង សុខ ចាន់ធីតា ឈ្មោះសិល្បៈហៅថា កាតុ ជាតារាសម្ដែងម្នាក់ដែលមានទេពកោសល្យច្រើន ទាំងផ្នែកចម្រៀង និង សម្តែង។ ក្រៅពីការសម្ដែងកំប្លែង ធ្វើជំនួញ អ្នកនាងកាតុក៏ជាអ្នកចម្រៀងកាត់សក់តាមរោងការដ៏មានប្រជាប្រិយិភាពផងដែរ។
ដោយឡែក បើនិយាយពីរូបសម្រស់របស់តារាស្រី កាតុ វិញ មហាជនតែងតែលាន់មាត់សរសើរថាជាមនុស្សពូកែថែសម្រស់ ដោយសម្បុរស្បែកនៅតែសខ្ចី មុខរលោងម៉ដ្តខៃគ្មានស្នាមជ្រីវជ្រួញឡើយ។ ទន្ទឹមនឹងនោះ ថ្មីៗនេះ អ្នកនាង កាតុ បានទៅកែកុនសម្រស់បន្ថែម និង សម្រកគីឡូទៀតរឹតតែមានស្រស់ស្អាតទ្វេដង។
យ៉ាងណាមិញ កាលពីពេលកន្លងទៅក្នុងថ្ងៃខួបកំណើត តារាស្រី កាតុ បានចេញមកបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយពីការកែសម្ផស្សហើយ ក្នុងនោះគេឃើញថា អ្នកនាង កាតុ មានមុខមាត់ក្មេងជាងវ័យដលទៅ ១០ ដងឯណោះ។ ក្រោយពីឃើញរូបភាពបន្ទាប់ពីកែកុនមុខមាត់ថ្មីមក គេឃើញថាមានមហាជនជាច្រើនផ្ទុះការសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់៕