ច្បាស់ៗ! Disptach ទើបតែទម្លាយរូបភាព Han So Hee និង Ryu Jun Yeol បណ្តើរគ្នានៅហាវ៉ៃ ក្រោយផ្ទុះចចាមអារ៉ាមរឿងជនទី ៣
ពិតជារឿងមួយ ដែលកំពុងផ្ទុះក្តៅគគុកក្នុងពិភពសិល្បៈកូរ៉េមិនបាត់នៅឡើយទេ គឺការធ្លាយព័ត៌មានអំពីទំនាក់ទំនងរវាងតារាស្រី Han So Hee និង Ryu Jun Yeol ជាសង្សារចាស់របស់ Lee Hyeri ដែលទើបតែបែកគ្នានៅចុងឆ្នាំ 2023 កន្លងទៅ ។
រឿងរ៉ាវមួយនេះ ក្តៅបំផុតនៅត្រង់ចំណុចដែលមហាជននាំគ្នានិយាយថា Han So Hee ជាជនទីបីនៅក្នុងការបែកបាក់ស្នេហា ៧ ឆ្នាំ របស់ Lee Hyeri និង Ryu Jun Yeol ។ ក្នុងនោះ នាងហាក់នៅមិនសុខឡើយ ក៏បានចេញមុខមកបកស្រាយផាំងៗ ថានាងពិតជាទាក់ទងនឹង Ryu Jun Yeol តែនាងមិនមែនជាជនទីបីនោះទេ គឺពួកគេបែកគ្នារួចស្រេចហើយ ទើបនាងជាអ្នកចូលទៅតាមក្រោយប៉ុណ្ណោះ។
យ៉ាងណាមិញ រឿងក៏នៅតែមិនទាន់ចប់ ដោយថ្មីៗនេះសារព័ត៌មាន បានទម្លាយរូបភាពប៉ុន្មានសន្លឹករបស់ Han So Hee និង Ryu Jun Yeol ដែលបានបណ្តើរគ្នានៅហាវ៉ៃ ដូចទៅនឹងពាក្យចចាមអារ៉ាមថាពួកគេជួបគ្នានៅទីនោះពិតមែន។ ក្នុងនោះ តាមរូបភាព បង្ហាញឱ្យឃើញថា Han So Hee និង Ryu Jun Yeol បានដើរជាមួយនឹងនារីមិនស្គាល់មុខម្នាក់ទៀតផងដែរ ដែលពួកគេក៏បានអង្គុយញ៉ាំអាហារមួយកន្លែងជាមួយគ្នា។
ដោយឡែក តាមរយៈរឿងនេះ Han So Hee ធ្លាប់បានប្រាប់នៅក្នុងសាររបស់ខ្លួនថា នាងបានទៅហាវ៉ៃពិតមែន តែមិនមែនសំដៅទៅជួប Ryu Jun Yeol នោះទេ គឺនាងទៅមើលពិរពណ៍រូបភាពរបស់មិត្តនាង ហើយក៏បានចៃដន្យជួប Ryu Jun Yeol នៅទីនោះ រួចក៏បានចូលទៅរាក់ទាក់គេ ព្រោះទើបតែដឹងថា នាង និងគេអាចនឹងមានឱកាសបានសម្តែងជាមួយគ្នានៅថ្ងៃខាងមុខ៕