អាយុ ១៩ ឆ្នាំ ប្រុសសង្ហា Tigger នៅកំលោះចែស កំពុងបើកភ្លើងខៀវស្វែងរកនារីត្រូវចិត្ត
ពេលវេលាពិតជាលឿនណាស់ រំលងទៅត្រឹមមួយប៉ប្រិចភ្នែកសោះ ពេលនេះកូនប្រុសបណ្ដូលចិត្តតារាចម្រៀង Nicole Theriault ឬ Nikki ដែលមានឈ្មោះថា Tigger Achira ធំពេញកំលោះបាត់ទៅហើយ។ ក្នុងនោះ បើនិយាយពីរូបសម្រស់វិញ គឺសង្ហាមានមន្តស្នេហ៍ធ្វើឱ្យស្រីៗមិនតិចទេលួចកួចចិត្តស្រឡាញ់ចង់បានមកធ្វើជាគូសង្សារ។
បច្ចុប្បន្នអ្នកកំលោះរូបនេះកំពុងតែប្រឡូកចូលសិល្បៈផ្នែកចម្រៀង ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ដោយឡែក បើនិយាយពីអាយុវិញ អ្នកកំលោះ Tigger ពេលនេះមានវ័យ ១៩ ឆ្នាំហើយ។ ទន្ទឹមនឹងពេញវ័យ ១៩ ឆ្នាំនេះដែរ កាលពីពេលកន្លងទៅប្រុសសង្ហា Tigger បានបើកបង្ហាញពីរឿងរ៉ាវបេះដូងរបស់ខ្លួនឱ្យមហាជនបានដឹង។
តាមរយៈការសម្ភាសកាលពេលកន្លងទៅ អ្នកកំលោះ Tigger បានឱ្យដឹងថា ខណៈនេះលោកកំពុងតែបើកបេះដូងរកអ្នកមើលថែតែនៅពុំទាន់រកឃើញឡើយ។ ដូចនេះ បច្ចុប្បន្នលោកនៅ Single ពុំទាន់មានគូគាប់នឹងគេនោះទេ។ ណាមួយហេតុផលដែលពុំទាន់មានគឺមកពីមមាញឹកនឹងការងារផង៕