ភ្ជាប់ពាក្យជាង ១ ឆ្នាំ រ៉េត ស្រីនាថ បានបែកគ្នានឹងគូដណ្ដឹងបរទេសហើយ
បើនិយាយពីរឿងរ៉ាវស្នេហារបស់បវរកញ្ញាម្ចាស់តំណែង Miss CosmoWorld Cambodia 2023 កញ្ញា រ៉េត ស្រីនាថ មួយរយៈមុន ក៏បង្ហាញចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយបុរសបរទេសមិនចាញ់បងស្រីដែរ។
លើសពីនេះ កញ្ញា រ៉េត ស្រីនាថ និង សង្សារបរទេសរូបនេះ ក៏បានរៀបចំកម្មវិធីភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
ដោយឡែក ក្រោយពីមានឈ្មោះជាគូដណ្ដឹងរយៈពេលជាង ១ ឆ្នាំ មកដល់ពេលនេះ ក៏ឮដំណឹងថាកញ្ញា និង គូដណ្ដឹងបានចែកផ្លូវគ្នាវិញហើយ។ នេះបើតាមរយៈការរៀបរាប់របស់ រ៉េត ស្រីនាថ មកកាន់ «ប្រជាប្រិយ» បានឱ្យដឹងថា កញ្ញា និង គូដណ្ដឹងបរទេសបានចែកផ្លូវគ្នារយៈពេលជាង ១ សប្ដាហ៍មកហើយ ក្រោមហេតុផលជាច្រើនដែលរស់នៅមិនចុះសម្រុងនឹងគ្នា ដោយកញ្ញាលើកឡើងថា មានរឿងរកាំរកូសបែកគ្នាជាច្រើនដងមកហើយ ប៉ុន្តែលើកនេះគឺបានបញ្ចប់ទំនាក់ទំនងទាំងស្រុងតែម្ដង។
ចំពោះហេតុផលលម្អិតនៅពីក្រោយការសម្រេចចិត្តចែកផ្លូវគ្នានេះ កញ្ញា រ៉េត ស្រីនាថ សុំរក្សាសិទ្ធិឯកជន ដោយនឹងរង់ចាំបង្ហាញនៅពេលក្រោយ៕