ទម្រាំបានរៀបការ តារាប្រុសថៃ ៤ រូបនេះ ត្រូវម្តាយក្មេក និង គ្រួសារខាងស្រីជំទាស់ឡើងចង់វិលក្បុង
ប្រិយមិត្តដែលនិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់តារាប្រុសស្រីថៃ ប្រាកដជាបានជ្រាបខ្លះហើយទាក់ទងនឹងដំណើរជីវិត ពិសេសគឺរឿងរ៉ាវស្នេហារបស់តារាប្រុសស្រីថៃមួយចំនួន ដែលគូខ្លះទម្រាំបានរៀបការនឹងគ្នាគឺបានឆ្លងកាត់រនាំងជាច្រើន។ ចង់ដឹងមានគូតារាថៃណាខ្លះ ដូច្នេះមកមដឹងទាំងអស់គ្នា។
១. លោក Dome Pakorn និង នាង Metal
និយាយពីតារាប្រុស Dome Pakorn និង Metal ទម្រាំបានគ្នាជាគូស្វាមីភរិយានឹងគ្នា ឃើញថាខាងប្រុសឆ្លងកាត់រនាំងគ្រួសាររបស់ខាងស្រីមិនតិចនោះទេ ដោយសារតែម្តាយខាងស្រីមិនពេញចិត្តលោកឡើយ ។ ទោះយ៉ាងនេះក្តី លោកក៏មិនបោះបង់ស្នេហាមួយនេះ ហើយសុខចិត្តប្រើពេលវេលាដើម្បីពិសោធស្នេហ៍ឱ្យម្តាយឪពុកខាងស្រីឃើញ រហូតពួកគាត់ព្រមទទួលរូបលោកធ្វើជាកូនប្រសាពេញច្បាប់ទាល់តែបាន។
២. លោក Dan និង នាង Pattieung
ដោយឡែក Dan និង Pattieung វិញ មុនពេលរៀបការមានកូនក្នុងភ្លោះក្នុងផ្ទៃដូចពេលនេះ អ្នកទាំងពីរក៏ធ្លាប់ជួបរនាំងគ្រួសារមិនតិចនោះដែរ ដោយខាងប្រុសមានរឿងអាស្រូវជាមួយនឹងនារីជាច្រើននាក់ពេក រហូតគ្រួសារខាងស្រីមិនពេញចិត្ត មិនឱ្យមានទំនាក់ទំនងស្នេហានឹងគ្នា តែដោយសារភាពតស៊ូ និង ស្មោះត្រង់ទើបធ្វើឱ្យអ្នកទាំងពីរមានថ្ងៃនេះ។
៣. តារាស្រី Porn Chita និង Mik ជាស្វាមី
ចំណែកតារាស្រី Porn Chita និង លោក Mik វិញ មុននឹងឈានដល់ការកាន់ដៃគ្នាចូលរោងការ ពួកគេទាំងពីរនាក់ក៏បានេជួបព្យុះភ្លៀងមិនតិចដូចគ្នា។ ជាក់ស្តែង Mik ធ្លាប់ទទួលបានការមិនពេញចិត្តពីម្តាយខាងស្រី ដោយគេលើកហេតុផលថាលោកជាព្រាននារី តែចុងក្រោយលោកក៏បានពិសោធន៍ក្តីស្រឡាញ់ចំពោះ Porn Chita រហូតធ្វើឱ្យគ្រួសារនាងបានឃើញពីទំហំបេះដូង និង ក្ដីស្រឡាញ់ស្មោះត្រង់ទើបហ៊ានប្រគល់កូនស្រីឱ្យ។
៤. លោក Matthew និង នាង Lydia
បើក្រឡេកទៅមើលជីវិតគូ Lydia និង Matthew វិញ អ្នកទាំងពីរពេលនេះពិតមានក្តីសុខណាស់ជាមួយកូនៗទាំង ៣ របស់ពួកគេណាស់ តែមុនពេលមានថ្ងៃនេះ Matthew ដែលជាស្វាមី លំបាកមិនតិចឡើយ ព្រោះត្រូវម្តាយរបស់តារាស្រី Lydia មិនពេញចិត្ត។ គ្រាដែលស្រឡាញ់គ្នាដំបូងៗ ម្ដាយខាងស្រីគិតថា Matthew ជាព្រាននារី មានទំនាក់ទំនងស្នេហាបុរស និង បុរសដូចគ្នា។ ចុងក្រោយលោក Matthew បានបង្ហាញក្ដីស្រឡាញ់ ទឹកចិត្តបរិសុទ្ធ ឱ្យម្តាយឪពុកខាងស្រីឃើញ ទើបអាចរៀបការសាងសុភមង្គលបានមកទល់ពេលនេះ៕