ចិត្តដូចគ្នាណាស់! កំលោះសង្ហាតារា Rapper ៥ រូប ប្រាថ្នាចង់បានគូអនាគតជានារីពូកែធ្វើម្ហូប
បច្ចុប្បន្ន វិស័យ Hip-Hop នៅប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន ដោយទស្សនិកជនជាច្រើន ជាពិសេសយុវវ័យ នាំគ្នាងាកមកចាប់អារម្មណ៍លើវិស័យមួយនេះកាន់តែខ្លាំង ហើយចាប់តាំងពីរវិស័យមួយនេះរីកដុះដាលមក គេក៏ឃើញលេចវត្តមានតារាចម្រៀងរ៉េបបុរសៗ ពោរពេញដោយទេពកោសល្យ មានរូបរាងស្រស់សង្ហា បង្ហើរសំនៀងរ៉េបយ៉ាងឡូយឆក់បានបេះដូងសុភាពនារីឱ្យឈ្លក់វង្វេង។
បើនិយាយពីបុរសសង្ហាជាអ្នករ៉េបជំនាន់ថ្មីកំពុងវាយលុកទីផ្សារសិល្បៈកម្ពុជា កន្លងមក Rapper ស្រស់សង្ហា ៥ រូប ធ្លាប់បង្ហើបពីលក្ខណៈសម្បត្តិមនុស្សស្រី ក្រៅពីមានរូបសម្រស់សមរម្យហើយនោះ ពួកគេចង់បានគូអនាគត ជានារីដែលពូកែធ្វើម្ហូប ចេះរៀបចំទុកដាក់ មើលថែក្រុមគ្រួសារ។ Rapper កំលោះទាំង ៥ រូប ដែលចង់បាននារីចេះធ្វើម្ហូបជាគូអនាគត មានដូចជា ៖
១. កំពូលតារាចម្រៀងរ៉េប វណ្ណដា
២. Meezy24k សមាជិកក្រុម La Cima Cartel
៣. All3ry-អលជ្ជី សមាជិកក្រុម La Cima Cartel
៤. Goofy Top3 កម្មវិធី The Rapper Cambodia
៥. Bobo Top7 កម្មវិធី The Rapper Cambodia