លះណាស់! ឈុតរោលរាលរបស់ Lai Lok Yi ថតជាមួយតួស្រីក្នុងអាងទឹក កំពុងដុតអារម្មណ៍អ្នកគាំទ្រ TVB ពុះកញ្ជ្រោល
ថ្មីៗនេះ អ្នកនិយមលេងនៅលើបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់ TVB មានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូឃ្លីបខ្លីមួយក្នុងរឿង «婚後事» ត្រង់ឈុតឆាករបស់តារាសម្ដែងប្រុស Lai Lok Yi សម្ដែងជាមួយនឹងតារាស្រី Winki Lai ថតឈុតសាច់ក្តៅនៅក្នុងអាងទឹកជាមួយគ្នា។
ក្នុងឈុតឆាកក្នុងរឿងមួយនេះដែរ បានធ្វើឱ្យទស្សនិកជននិយមតាមដានខ្សែភាពយន្តរបស់ TVB បានលាន់មាត់ជាខ្លាំង ដោយមិននឹកស្មានថាសាច់រឿងថ្មីៗនាពេលបច្ចុប្បន្ន បានថតសម្ដែងដុតអារម្មណ៍អ្នកទស្សនាចង់ក្តៅខ្លួនទៅតាមសាច់រឿងបែបនេះសោះ។
លើសពីនេះ ទស្សនិកជនក៏ដូចជាក្រុមអ្នកគាំទ្ររបស់តារាទាំងពីរក៏បានសរសើរនូវភាពក្លាហានរបស់ Lai Lok Yi និង Winki Lai ផងដែរ ដោយលះបង់អស់ពីសមត្ថភាព ដើម្បីការថតសម្ដែងឱ្យមើលទៅកាន់តែជក់ចិត្តដិតអារម្មណ៍មិនអាចរំលងមួយភាគឡើយ៕
ទស្សនាវីដេអូខាងក្រោមនេះ៖