រៀបការមានកូនអាយុបានជាង ២ ខួបហើយ Gavind ស្រាប់តែទម្លាយចរិត Pum Pui ជាភរិយាខ្ទេចគ្មានសល់
ក្រោយចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលអស់រយៈពេលជាច្រើនឆ្នាំ មកទល់ពេលនេះតារាប្រុស Gavind និង Pum Pui ទទួលបានកូនប្រុសអាយុ ២ ឆ្នាំជាចំណងដៃគ្រួសារហើយ ពិសេស កាន់តែធំកាន់តែសង្ហាមិនចាញ់ប៉ាៗទេ។
យ៉ាងណាមិញ ទន្ទឹមនឹងជីវិតគ្រួសារកំពុងតែមានសុភមង្គល ថ្មីៗនេះ Gavind បានចេញមុខបើកទម្លាយពីជិតគ្រួសាររបស់ខ្លួនខ្លះៗឱ្យមហាជនបានជ្រាបទៀតផង ព្រោះតាំងពីររៀបការមានកូនមក មហាជនតែងចង់ដឹងសុខទុក្ខជានិច្ច។
ក្នុងនោះ Gavind បានទម្លាយថា ក្រោយរៀបការហើយ ជីវិតស្វាមីភរិយារបស់លោកកាន់តែយល់ចិត្តគ្នា ពិសេសលោកពិតមានសំណាងណាស់ដែលមាន Pum Pui ជាភរិយា ទោះរវល់ការងារប៉ុនណាក៏ដោយ តែនាងដើរតួជាភរិយាល្អណាស់។
មួយវិញទៀត បើនិយាយពីអត្តចរិតភរិយាលោកវិញ គឺប្រែប្រួលខ្លាំងខុសពីនៅជាសង្សារនឹងគ្នា ព្រោះកាលពីនៅជាសង្សារគ្នា Pum Pui មានចរិតក្មេង តែពេលរៀបការមានកូននាងមានប្រែក្លាយជាមនុស្សស្រីចាស់ទុំ បីបាច់ថែកូនដោយផ្ទាល់ដៃបានយ៉ាងល្អ លែងឆេវឆាវ ចិត្តធ្ងន់ខុសមានទំនួលខុសត្រូវ៕